header ads

Sponsor

ភ្នំពេញ​ ៖​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ ២០១៩ មានហេតុការណ៍ដ៍អាក្រក់មួយបានកើតឡើង​ ដោយប្រធាន​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​គរ​ម្នាក់បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ខណៈ​ចុះ​រៀប​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​នាគ​មាស ហើយ​ត្រូវ​សន្តិសុខ​​​ផ្សារ​នាគ​មាស​ បើក​រថយន្ត​ជ្រុល​មក​បុក​ផ្ទប់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣៤ ក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

 សព​បុរស​ខាងលើ ​មានឈ្មោះ សុខ ហឿន អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​ប្រធាន​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើម​គរ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​ផ្សារ​ ដែល​បាន​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ គេ ​បាន​ឃើញ​មន្ត្រី​នៃ​គណៈ​បញ្ជាការ​ឯកភាព​​សង្កាត់​ផ្សារ​ដើមគរ​សហការ​ជាមួយ​គណៈកម្មាការ​ផ្សារ​នាគ​មាស​ ចុះ​រៀប​សណ្ដាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារ ដោយ​បុរស​ម្នាក់​ជា​ប្រធាន​ប្រជា​ការពារ​សង្កាត់​បាន​បើក​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​របស់​សង្កាត់ មក​ឈប់​នៅ​កន្លែង​កើតហេតុ​ ហើយ​បាន​ចុះ​ពីលើ​រថយន្ត​ចូល​ទៅ​បត់ជើង​ រួច​បាន​ដើរមក​មុខ​រថយន្ត ស្រប​ពេល​នោះ​មាន​បុរស​ម្នាក់​ជា​សន្តិសុខ​ផ្សារ​នាគ​មាស​បាន​ឡើង​ទៅ​បើក​រថយន្ត​នោះ ​ក៏​ជ្រុល​ទៅ​បុក​បុរស​រងគ្រោះ​ផ្ទប់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ខាងមុខ​ពេញទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ពេញ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ចំណែក​សន្តិសុខ​ដែល​ឡើង​បើក​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ។

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង​យក​រថយន្ត​បង្ក​ និង​អ្នកបើកបរ ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​ត្រូវ​បាន​ធ្វើ​លិខិត​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post