header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១៥ និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងបៀរចិន) នៅចំណុចក្នុងបន្ទប់ជួលជាន់ផ្ទាល់ដី សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ លី យុំាង ភេទប្រុស អាយុ ៣៩ មុខរបរចុងភៅ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ១០១៦ សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រី ០៣គ្រឿង , បៀរចិន០៤ឈុត , តុ០៣ រក្សាទុកនៅសាលាខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post