header ads

Sponsor

ខេត្ដឧត្ដរមានជ័យ៖ កាលពីថ្ងៃពុធ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ព្រះសង្ឃពីរអង្គ បាននិមន្ដឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា នៅតាមច្រកទ្វាជប់គគី ។

អង្គ ទី១ ព្រះនាម សេង ឡាង ព្រះជន្ម ២៨វស្សា គង់នៅវត្តស្រែព្រីង ឃុំដំណាក់សុក្រំ ស្រុកឈូកខេត្ដកំពត ។

អង្គទី២ ព្រះនាម យាវ ទី ព្រជន្ម២៨វស្សា គង់នៅវត្ថជាមួយគ្នា ។

សមត្ថកិច្ចប្រចាំច្រកទ្វាជប់គគី បានឲ្យដឹងថា៖ សមត្ថកិច្ចថៃប្រចាំច្រកសៃតាគូ បានបញ្ជូនព្រះសង្ឃខ្មែរចំនួន ០២អង្គ តាមច្រកព្រំដែនជប់គគីរ ពីបទបានឆ្លងដែនខុសច្បាប់ ដែលបានឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដោយមានគោលបំណង ទៅគង់នៅវត្ដណងម៉ូង ស្រុកប្រាក់ឃុនឆៃ ខេត្តបុរីរ៉ាំ ក៏ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញ និងឲ្យនិមន្ដវិលត្រឡប់ទៅគង់នៅវត្ដដែលព្រះសង្ឃខាងលើធ្លាប់គង់នៅ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post