header ads

Sponsor

អង្គការសម្ព័ន្ធសត្វព្រៃកម្ពុជា (Wildlife Alliance Cambodia) បានបញ្ជាក់នៅថ្ងៃ​ទី​២៧​ធ្នូថា សកម្ម​ភាព​បំផ្លិញ​បំផ្លាញ​ឈើ​ដោយខុសច្បាប់ដ៏ធំសម្បើមមួយ ស្ថិតនៅក្នុងដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ​កណ្ដាល ត្រូវក្រុមមន្រ្តីឧទ្យានុរក្សស្នាក់ការល្បាតរវៀងបង្ក្រាបនៅក្នុងពេលចុះល្បាតរយៈពេល៣ថ្ងៃ។

អង្គការនេះបន្តថា នៅក្នុងការបង្ក្រាបនេះ គឺមន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងជាច្រើ​ន​ដូចជា គោ​យន្ត​ចំនួន​០៤​គ្រឿង រថយន្តដឹកឈើចំនួន០១គ្រឿង ជំរុំខុសច្បាប់ចំនួ​ន​១១​កន្លែង ផ្ទះខុសច្បាប់ចំនួន០៤ខ្នង បំណែក​ខ្លះ​នៃ​សត្វ​ព្រៃចំនួន១១ដុំ រទេះគោចំនួន​១០​គ្រឿង រណាយន្តចំនួន១១គ្រឿង ឧបករណ៏ឆក់ត្រីចំនួន០៣គ្រឿង អន្ទាក់​ចំនួន​៣៥​អន្ទាក់ ព្រមទាំងកាំភ្លើងច្នៃចំនួន០១ដើម៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post