header ads

Sponsor

ក្រុមហ៊ុន Smart Axiata  នឹងលក់ផ្តាច់មុខទៅលើផលិតលផល realme ចេញថ្មីនេះគឺ realme X2 Pro ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់។

ក្រុមហ៊ុន realme ទើបតែបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺស្មាតហ្វូនម៉ូដែល Flagship ដែលជាកំពូលស្មាតហ្វូនមានល្បឿនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ 2019 នេះ។ ស្មាតហ្វូន realme ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់ 90Hz បច្ចេកវិទ្យាសាកថាមពល 50W SuperVOOC វាអាចសាកថ្មបានលឿនបំផុត, បន្ទះឈីប Snapdragon 855+, អង់ផ្ទុក 12G RAM + ROM 256GB វា។ រីឯប្រតិបត្តិការវិញមានល្បឿនលឿនទាំងអេក្រង់និងបន្ទះឈីប។ realme X2 Pro បានឈ្នះពានរង្វាន់បច្ចេកវិទ្យាជាច្រើននៅទូទាំងពិភពលោកហើយតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយស្មាតហ្វូនដទៃទៀតដូចជា Oneplus 7T Pro និង iPhone ។ 
 
មុនដាក់លក់នៅកម្ពុជា realme X2 Pro បានទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ឲ្យទន្ទឹងរងចាំម៉ូដែលនេះមកដល់ទីផ្សារកម្ពុជាផងដែរ ដោយសារតែស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនបានផ្សព្វផ្សាយពីម៉ូដែលមួយនេះ។

ដូចការរំពឹងទុក នៅទីបំផុតក្រុមហ៊ុន realme បាននាំ realme X2 Pro មកកាន់ទីផ្សារកម្ពុជានៅថ្ងៃបុណ្យណូអែល។ រឿងមួយទៀតដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន realme ក៏បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata ដោយក្រុមហ៊ុននឹងក្លាយជាដៃគូផ្តាច់មុខក្នុងការលក់ស្មាតហ្វូនម៉ូដែល realme x2 Pro ។ 

តាមពិត វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Smart Axiata និង realme បានសហការជាមួយគ្នា ដ្បិតក្រុមហ៊ុនទាំងពីរបានឱ្យតម្លៃទៅលើឥទ្ធិពលវិជ្ជមានដែលបច្ចេកវិទ្យាបានរួមចំណែកបង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យថ្មី។

ថ្វីបើ realme គឺជាម៉ាក ថ្មីនឹងវ័យក្មេង ប៉ុន្តែវាត្រូវបានទទួលស្គាល់ដោយទីផ្សារជាច្រើន។ ដោយសម្រេចបាននូវកំណើន YOY រហូតដល់ 808% ក្រុមហ៊ុន realme បានបង្ហាញ មានគុណតម្លៃពិសេសរបស់ខ្លួនបនៅក្នុងឧស្សាហកម្មនេះ។ ដូចដែលបានគូសបញ្ជាក់រួចមកហើយថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេដែលបានបំពាក់នូវបន្ទះឈីប Snapdragon 5G Chipset ដោយក្រុមហ៊ុន realme បន្តស្វែងរកបច្ចេកវិទ្យាល្អប្រសើរជាងមុននិងជឿជាក់លើថាមពលនៃបច្ចេកវិទ្យា។

ក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនឈានមុខគេ ដោយក្រុហ៊ុននេះជឿជាក់ថា បច្ចេកវិទ្យាជឿនលឿននឹងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនមានមានភាពងាយស្រួល នឹងទាន់សម័យជាងសម័យជាងមុន។ មិនចេះតែនិយាយនោះទេ ក្រុមហ៊ុន Smart តែងតែបង្ហាញជំនឿនេះតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍របស់ខ្លួន ដើម្បីផ្តល់ជូនបទពិសោធន៍កាន់តែប្រសើរដល់អតិថិជនដោយបង្កើតកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ដើម្បីចូលរួមចំណែកជួយដល់សង្គមរបស់យើង។ ក្រុមហ៊ុន realme និងក្រុមហ៊ុន Smart ក៏នឹងមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យជាច្រើនទៀតនាពេលអនាគត។ យើងអាចទន្ទឹងរងចាំមើលថា តើមានអ្វីពិសេស ក្រោយពីក្រុមហ៊ុន Smart នឹង realme សហការគ្នា!
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post