header ads

Sponsor

សារព័ត៌មានវៀតណាមបានចុះផ្សាយថ្ងៃទី២៤ខែធ្នូថា ទីក្រុងហាណូយ និងកោះត្រល់ដែល វៀតណាមហៅថាកោះភូកុក ស្ថិតក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ក្នុងខេត្តគៀនយ៉ាងប្រទេសវៀតណាម ត្រូវបានសារព័ត៌មានCNN ចុះក្នុងបញ្ជីថា គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតក្នុងតំបន់អាស៊ីប្រចាំឆ្នាំ២០១៩នេះ។

ការចាត់ថ្នាក់នេះ ខណៈវៀតណាមបានអះអាងថា សម្រាប់តែទីក្រុងហាណូយ គឺទទួលបានភ្ញៀវទេសចរប្រមាណជិត២៩លាននាក់ក្នុងឆ្នាំ២០១៩ គឺកើនឡើងជាងឆ្នាំមុន១០% ហើយគិតជាភ្ញៀវទេសចរបរទេសមានជាង៧លាននាក់ គឺកើនឡើងជាងឆ្នាំ១៧%។

យោងតាមការប្រកាសពីមន្ទីរទេសចរណ៍ក្រុងហាណូយបានឱ្យដឹងថា វិស័យទេសចរណ៍ក្នុងក្រុងហាណូយបានផ្ដល់ប្រាក់ចំណូលសរុបចំនួន៤,៤៨ ពាន់លានដុល្លារ គឺកើនឡើងជាងឆ្នាំមុន៣៤%។

នៅឆ្នាំ២០១៩ ទីក្រុងហាណូយបានឈ្នះពានរង្វាន់ការជ្រើសរើសរបស់អ្នកទេសចរ និងត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទិសដៅឈានមុខគេទាំង២៥នៅទ្វីបអាស៊ី និងជាកន្លែងឈានមុខគេចំណាត់ថ្នាក់ទី២៥ក្នុងពិភពលោកនៅលើគេហទំព័រ TripAdvisor។

នៅក្នុងឆ្នាំ២០២០ រដ្ឋធានីហាណូយ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរកើនឡើងប្រមាណ៣២លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរបរទេសនឹងកើនឡើងដល់៨លាន២សែន២ម៉ឺននាក់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post