បើតាមគ្រួសារជនរងបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍បឋមរបស់សមត្ថកិច្ចជំនាញ គឺប្អូនស្រី យី ស្រីនិច ស្លាប់ទាំងអយុត្តិធម៌ ហើយជនបង្ក ប្រៀបបីដូចជាឃាតករលើដងវិថី មកប្រល័យជីវិតប្អូនស្រីខ្ញុំ ទាំងវ័យក្មេង។
ខ្ញុំ និងក្រុមគ្រួសារ សូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនបង្ក ដែលជិះបញ្ច្រាសក្នុងល្បឿនលឿន មកផ្តាច់សង្ខារប្អូនស្រី យី ស្រីនិច និងប្តេជ្ញាទាមទាររកយុត្តិធម៌ជូនប្អូនស្រី ដោយឲ្យជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបងប្អូនញាតិមិត្ត និងមិត្តភក្តិប្អូនស្រី ជួយថ្កោលទោសជនបង្ក និងជួយតាមដានរកយុត្តិធម៌ជូនប្អូនស្រី យី ស្រីនិច ទាំងអស់គ្នាផង៕៚
សូមជំរាបជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1FB - 4706 ជិះបញ្ច្រាស់មកបុក នឹងម៉ូតូជនរងគ្រោះ ហុងដាឌ្រីមដូចគ្នា ស្លាកលេខ ព្រៃវែង 1Q-5133 កាលពីថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង៧ និង៣០នាទីយប់ នៅផ្លូចលេខ៤១ គីឡូលេខ ១៩-២០ ភូមិបាក់គរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ យី ស្រីនិច ស្លាប់។