header ads

Sponsor

ភ្នំពេញ៖ នៅវេលាម៉ោង ៥ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ  មានករណីជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូពីស្ត្រីម្នាក់​បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ត្រង់ចំណុចផ្លូវលំខាងក្រោយវត្តតាំងកសាងខាងត្បូង ខាងលិចប៉ុស្តិ៍កាកាបទី២ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។

ស្ត្រីរងគ្រោះឈ្មោះ សៀក ផាត អាយុ៤២ឆ្នាំ រៀបរាប់ប្រាប់អ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា ម៉ូតូដែលចោរប្លន់យកទៅបាត់ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-7791 ដែលជាម៉ូតូខ្ចីអ្នកជិតខាងទៀត ជាមួយគ្នានេះ ក្រុមជនល្មើសបានភ្ជង់ដោះយកខ្សែកប្លាទីទម្ងន់៣ជីកន្លះ និង ទូរស័ព្ទមួយគ្រឿងផងដែរ ។

ស្ត្រីរងគ្រោះ បន្តថា មុនពេលកើតហេតុ ប្តីរបស់គាត់បានក្រោកពីយប់ ដោយបានចាក់សោផ្ទះចំហៀងខាងបន្ទប់ដាក់ម៉ូតូ ហើយចេញទៅលក់ទឹកកកនៅឯខាងសង្កាត់ក្រាំងធ្នង់ ។ លុះគាត់ និងកូនស្រីងើបភ្ញាក់ឡើង បន្ទាប់ទ្វារខាងដាក់ម៉ូតូជាប់សោ គាត់ក៏បានទៅខ្ចីម៉ូតូពីអ្នកជិតខាង ស្នាក់នៅទល់មុខផ្ទះ ឈ្មោះ សុខ សៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ជិះទៅតាមយកកូនសោ ពីប្តី នៅកន្លែងលក់ទឹកកក ។

លុះជិះពេលវិលត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង តាមមកស្ទាក់និងដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ និងដោះយកដោះយកខ្សែក ទូរស័ព្ទដៃ ហើយគេចខ្លួនទៅតាមផ្លូវស្របផ្លូវដែក ឆ្ពោះទៅខាងលើតបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរួមជាមួយម្ចាស់ម៉ូតូ បានទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបទី២ ដើម្បីអោយជួយស្រាវជ្រាវតាមចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធទាំងនេះ ។ ជនរងគ្រោះ សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនក្រុមជនល្មើសបាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post