ភ្នំពេញ ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំមន្ត្រីរបស់លោកមករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយផ្លូវសាធារណៈនានា នៅក្នុងមូលដ្ឋាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៩២ ចាប់ពីផ្លូវលេខ១០១៩(ផ្លូវហាណូយ) ទៅផ្នែកខាងលិច ស្ថិតក្នុងគោកឃ្លាង និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានធ្វើការរុះរើកាត់ស្លាកយីហោ ផ្សាយពាណិជ្ជកម្ម បានចំនួន២០ផ្ទាំង រឹបអូសយកមករក្សាទុក ដែលលោកបានចោទថា ស្លាកយីហោទាំងនោះបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដែលកន្លងមក បានធ្វើការណែនាំឲ្យរុះរើចេញជាច្រើនលើកមកហើយតែមិនស្តាប់។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌសែនសុខ នឹងបន្តធ្វើការដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ នៅតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួនទៀត នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈឲ្យបានល្អប្រសើរជាបន្តបន្ទាប់ទៀត។