ខេត្តរតនគិរី៖ កងរាជអាវុធហត្ថមូលដ្ឋានស្រុកបរកែវចុះបង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់ដោយឃាត់ រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើររបស់ក្រុមហ៊ុនអ័ញអ៊ី្ហវ (វៀតណាម) កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅក្បែរមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្ថិតនៅក្នុងភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី។
យោងតាមរបាយការណ៍ពីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវចំនួន ០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់រថយន្តក្រុងរបស់ក្រុមហ៊ុន អ័ញអ្ហ៊ីវ ( វៀតណាម) ពណ៌ស ពាក់ស្លាកលេខ 81B-010-64 ចំនួន១គ្រឿង បេីកបរដោយឈ្មោះ ប៊ូម វ៉ាន់លុក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម បានធ្វើការត្រួតពិនិត្យទៅលើរថយន្តឃេីញថាមានដឹកសត្វព្រៃដោយខុសច្បាប់ និងបានធ្វើការដកហូតសម្ភារៈរួមមាន:
១-សត្វកាំប្រមាចំនួន២ក្បាល ទម្ងន់១៥គីឡូក្រាម
២-រថយន្តក្រុងរបស់ក្រុមហ៊ុន អ័ញអ្ហ៊ីវ (វៀតណាម)ចំនួន ១គ្រឿង
៣-ឃាត់ខ្លួនមនុស្សចំនួន ១នាក់(តៃកុងឡាន)។
បច្ចុប្បន្នមនុស្ស និងវត្ថុតាងខាងលើត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនទៅរដ្ឋបាលព្រៃឈើបរកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕