header ads

Sponsor

ខេត្តសៀមរាប៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២១ និង១៩នាទី លំនៅដ្ឋានមួយខ្នង ត្រូវបានឆាបឆេះគ្មានសល់ ដោយសារតែបុរសជាប្ដី អុជបារី បង្កឲ្យមានអគ្គិភ័យកើតឡើងនៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះនេះ មានទំហំ ៧គុណ៤ សរសទាល់រូត កំពស់១,៥០ម៉ែត្រជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីក្រាលក្តា ម្ចាស់ឈ្មោះយ៉ុន យ៉ៅ ភេទ ស្រី អាយុ៣០ឆ្នាំ រស់នៅកន្លែងកើតហេតុ មុខរបរកសិករនិងប្តីឈ្មោះឆើត គា អាយុ៣៥ឆ្នាំមុខកសិករភ្លាមៗនោះមានប្រជាពលរដ្ឋនៅក្បែរ បានជួយដងទឹកពន្លត់ដែរ តែពុំអាចជួយបាន។

មូលហេតុ បុរសជាប្តី បើកប្រើចង្រ្កានហ្គាស ហើយយកថង់ មកអុចបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ហើយទៅប៉ះធុងសាំងក្រអូមទើបធ្វើឲ្យឆេះតែម្តង។

ករណីនេះរងការខូចខាត ផ្ទះមួយខ្នង អង្ករ១ក្រុង៥០គក ប្រាក់(គ្មាន) ឯកសារអត្រាកូលដ្ឋានប័ណ្ណក្រីក្រមួយសន្លឹកកាតគ្រីម៉ូតូ២សន្លឹក ទូរសព្ទដៃមួយគ្រឿង និង
ចានឆ្នាំងសំលៀកបំពាក់មួយចំនួន តែពុំមានគ្រោះថ្នាក់មនុស្សឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post