header ads

Sponsor

ព្រះសីហនុ៖ បុរសម្នាក់រងបួសធ្ងន់ធ្ងរ ដោយជនមិនទាន់ស្គាល់អត្តសញ្ញាណមួយក្រុមព្រួតគ្នា កាប់ដោយដាវ កាលពីម៉ោងជិត9កន្លះព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅ ភូមិ4 ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះឌី តារ៉ា ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់តាមរបាយការណ៍បឋមថា អំពើហិង្សានេះ មិនទាន់ដឹងថាផ្តើមមកពីរឿងអ្វីនៅឡើយ ក្នុងនោះក្រុមភាគីម្ខាង(មិនទាន់ដឹងចំនួន) បានយកដាវចំនួន02ដើម កាប់ទៅលើគ្រោះ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ចំក្បាលខាងស្តាំនិងថ្ងាស បន្ទាប់មកក្រុមជនដៃដល់បានរត់គេចខ្លួនបាត់ ។

ករណីនេះសមត្ថកិច្ចគ្រប់ផ្នែកកំពុងស្រាវជ្រាវរកជនដៃដល់ចាប់យកមកដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះត្រូវបានប្រជាការពារយកមកមណ្ឌលសុខភាពស្ទឹងហាវ  និងក្រោយមកបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post