header ads

Sponsor

បាត់ដំបង ៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថានៅថ្ងៃសុក្រ ២រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៣.៣០នាទី ត្រាក់ទ័រ១គ្រឿងខណៈពេលកំពុងភ្ជួរដីចំការ ដោយបានបើកទៅជាន់គ្រាប់មីនតោនមួយគ្រាប់បណ្តាលឲ្យរងរបួសអ្នក​បើកបរត្រាក់ទ័រម្នាក់ នៅត្រង់ចំណុចខាងត្បូងភ្នំហេងដានស្ថិតក្នុងភូមិហុងទឹក ឃុំបារាំង ធ្លាក់ ស្រុកភ្នព្រឹក ខេត្តបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះ គ្រី ប្រុស ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរ បរធ្វើចំការ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះបានបើកបរត្រាក់ទ័រភ្ជួរដីចំការដើម្បីបង្កបង្កើនផល បន្ទាប់ពីដីនោះបានធ្វើការប្រមូលផលពោតរួចរាល់នាពេលថ្មីៗកន្លងទៅនេះ ក៏ស្រាប់តែកង់ត្រាក់ទ័រ របស់គាត់បានជាន់លើគ្រាប់មីនតោនមួយគ្រាប់ដែលបង្កប់ នៅក្នុងដី បណ្តាលឲ្យផ្ទុះឡើងកក្រើកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាននៅទីនោះ ។

ហេតុការនេះ បានបណ្តាលឲ្យជនរងគ្រោះឈ្មោះ គ្រី ប្រុស ទទួលរងរបួសធ្ងន់ ត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន រីឯត្រាក់ទ័រដែល ភ្ជួរនោះ បានទទួលរងការខូចខាតស្ទើរទាំងស្រុង ។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការ នគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ដីចំការដែលកើតមានហេតុការខាងលើ ពេលនេះ ត្រូវបានម្ចាស់ចំការធ្វើការភ្ជួររាស់ដាំដុះ បង្កបង្កើនផលជារៀងរាល់ឆ្នាំ ប៉ុន្តែពេលមុនៗមិនមានបញ្ហាអ្វីនោះទេ ទើបក្នុងថ្ងៃនេះ ការភ្ជួរដីរបស់គាត់បាន ប៉ះចំគ្រាប់ម៉ីនតោនដែលបង្កប់នៅក្នុងដី និងបណ្តាលឲ្យកើតមាន
គ្រោះថ្នាក់ ។

លោកបានផ្តាំផ្ញើ ដល់បងប្អូនទាំងអស់ថា សូមមេត្តាបង្កើនការប្រុងប្រយ័ត្នព្រោះ ក្នុងភូមិសាស្រ្តស្រុកនៅតាមតំបន់ព្រំដែនរហូតមកដល់ពេលនេះ នៅមាន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅសេសសល់រាយ ប៉ាយទាំង ក្នុងដីនិងនៅលើដីនៅឡើយ ដែល យុទ្ធភ័ណ្ឌទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ ហើយជារឿយៗយុទ្ធភ័ណ្ឌទាំង នេះតែងតែបង្កការគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋនិងទ្រព្យសម្បតិ្តនៅទីនោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post