header ads

Sponsor

ស្ទឹងត្រែងៈ បុរសម្នាក់ជាឪពុកមាម្នាក់ ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ដាក់ខ្នោះដៃ ក្រោយរងបណ្តឹងចាប់រំលោភក្មួយស្រី ចាប់តាំងពីនាងអាយុ៧ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ។

ជនសង្ស័យឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ ធ្នូ ២០១៩ ទាក់ទិនករណីរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជនមិនទាន់គ្រប់អាយុ។

យោងតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ក ច ស យ អាយុ១៣ឆ្នាំ រស់នៅជាមួយគ្រួសារម្តាយមីង និងឪពុកមាស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានឲ្យដឹងថា ដោយការទ្រាំលែងបានពីទង្វើលរបស់បុរសជាឪពុកមា ដែលបានចាប់បង្ខំនាងរំលោភចាប់តាំងពីនាងមានអាយុ៧ឆ្នាំ គ្រាចូលមករស់នៅជាមួយគ្រួសារនេះ។

នាងបន្តថា នាងពុំហ៊ាននិយាយរឿងរាវប្រាប់ទៅម្តាយមីង ដែលជាប្រពន្ធនោះទេ ព្រោះរងការគំរាមកំហែងជាបន្តបន្ទាប់ ក្រោយឪពុកមាចាប់បង្ខំរំលោភម្តងៗ។ នាងបន្ថែមថា ឪពុកមារូបនោះមិនបានបោះបង់គំនិតដដែលៗនេះឡើយ ទើបទ្រាំលែងបាន ក៏ទម្លាយរឿវរាវទាំងនោះប្រាប់ទៅម្តាយមីងហើយម្តាយមីង ក៏ទៅប្រាប់ម្តាយបង្កើតឈានដល់ការដាក់ពាក្យបណ្តឹងទៅនគរបាលចុះចាប់ខ្លួនតែម្តង។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបង្ហើបថា ដោយសារតែកក្តាជីវភាពគ្រួសាររបស់គាត់ជួបប្រទះការខ្វះខាត គាត់ក៏បានប្រគល់កូនស្រីរបស់ខ្លួន នៅពេលនាងមានអាយុ៧ឆ្នាំអោយទៅគ្រួសារប្អូនបីបាច់ថែរក្សារៀនសូត្រ និងជួយធ្វើការងារលក់ដូរក្នុងផ្ទះ តែមិនគួរណាបែរទៅរងទុក្ខដូច្នេះសោះ។

ទោះបីយ៉ាងណា ជនសង្ស័យជាឪពុកមាមិនបានឆ្លើយសារភាពពីទង្វើរបស់ខ្លួនទេ ខណៈក្មេងស្រីរងគ្រោះអះអាងថា ជនសង្ស័យបានចាប់បង្ខំរំលោភនាងអស់រយៈពេល៦ឆ្នាំកន្លងមកនេះ។

ក្រោយការចាប់ខ្លួនជនសង្ស័យកម្លាំងនគរបាលបានសហការជាមួយមន្ទីរកិច្ចការនារីនាំជនរងគ្រោះទៅពិនិត្យកោសលវិច្ច័យនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទាមទារកភាពយុត្តិធម៌រៀងខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post