header ads

Sponsor

ភ្នំពេញ ៖ ក្រោយផ្ទុះការរិះគន់បន្ទាប់ពីទទួលបាន សេចក្តីជូនដំណឹង របស់សាលាវេស្ទើនអន្តរជាតិ បឹងត្របែកសាខាទី១ស្តីពី ការផ្អាកការសិក្សា២ថ្ងៃ ដោយសំអាងថា ៖

នឹងមានការឈប់សម្រាកចំនួន២ថ្ងៃ ដោយមូលហេតុមានការបិទផ្លូវរៀបចំពិធីមង្គលការ នៅភូមិគ្រឹះខាងមុខសាលា នៅថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ ២០១៩ ហើយសិស្សត្រូវចូលរៀនវិញជាធម្មតានៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៩។

ស្រាប់តែនៅថ្ងៃទី ៥ ធ្នូ ២០១៩ នេះ ខាង សាលាវេស្ទើនអន្តរជាតិ សាខាបឹងត្របែក១ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀតថា៖ សាលានឹងបើកដំណើរការរៀនជាធម្មតាវិញ សម្រាប់ថ្ងៃទី ១១ និង ១២ ធ្នូ ឆ្នាំ២០១៩ ដោយមិនបានបញ្ជាក់ពីមូលហេតុទេ។

យ៉ាងណាបើយើងមើលតាមផេគផ្លូវការរបស់ រដ្ឋបាលខណ្ឌចំការមន​ ក៏មានសេចក្ដីជូនដំណឹងមួយផងដែរថា រដ្ឋបាលខណ្ឌចំការមន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាៈ​ ពាក់ព័ន្ធនិងករណីពត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទេីនអន្តរជាតិ​ (សាខាបឹងត្របែកទី១) អោយសិស្សានុសិស្សឈប់សម្រាករយៈពេល​ ០២ថ្ងៃ​ ដោយមូលហេតុមានការសង់រោងបិទផ្លូវ នៅមុខសាលា​ នាថ្ងៃទី​ ១១-១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​

ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក ថេង សុថុល អភិបាល​នៃគណ:អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល​ និងណែនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ​ គឺអោយចូលរៀនជាធម្មតាវិញ​ សូមបញ្ជាក់ផងដែរថា​ មិនមានការបិតផ្លូវ នោះទេ ហើយសិស្សានុសិស្សចូលរៀនជាធម្មតា។

គួររំលឹកដែរថា កាលពីរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំ រាល់សំណង់ផ្សេងៗ ដែលកំពុងសាងសង់ សំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជម្រុញឲ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post