header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនគរបាលជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់ ដកហូតបានថ្នាំញៀនចំនួន១០គីឡូក្រាម នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវលេខ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ រួមមាន៖

ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។

ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។

ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។

ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល១០គីឡូក្រាម ( ១០កញ្ចប់), ស្លាកលេខម៉ូតូវៀតណាម ចំនួន៣សន្លឹក។

ក្រោយបញ្ចប់ប្រតិបត្តិការ ផ្ទះខាងលើនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ។ ចំណែកជនសង្ស័យជនជាតិវៀតណាមទាំង៤នាក់ រួមនិងថ្នាំញៀនប្រហែល១០គីឡូក្រាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post