header ads

Sponsor

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្រុមហ៊ុន vivo បានធ្វើការបើកកម្មវិធី Pre-order នៅលើម៉ូឌែលថ្មីស្មាតហ្វូន vivo s1Pro។ សម្រាប់ថ្ងៃនេះក្រុមហ៊ុន vivo ក៏បានធ្វើការប្រកាសដាក់លក់ជាផ្លូវការជាមួយម៉ូឌែលស្មាតហ្វូន vivo S1Pro ចាប់ពីពេលនេះតទៅហើយក្នុងកញ្ចប់តម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ ដែលវាព្រមមកជានឹងសមត្ថភាពខ្ពស់ហើយនិងគុណសម្បត្តិជាច្រើន។
ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ ដែលជម្រើសទីមួយវាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូដែលយើងហៅថា (Fancy Sky)  ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។ ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង​​ វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសដែរសាកសមសម្រាប់មនុស្សគ្រាប់វ័យ។

មើលទៅកាន់ផ្នែកកាមេរ៉ាវិញម្តង ចំពោះផ្នែកកាមេរ៉ាមុខរបស់ស្មាតហ្វូន vivo S1Pro នេះត្រូវបានធ្វើការបំពាក់មកជាមួយនឹងទំហំធំ 32MP ដែលយើងអាចធ្វើការផ្តិតយករូបភាពបានច្បាស់ល្អ នឹងទទួលបាននូវគុណភាពខ្ពស់។

រីឯផ្នែកកាមេរ៉ាក្រោយរបស់ស្មាតហ្វូន vivo S1Pro នេះវិញវាមានរាងដូចជាគ្រាប់ពេជ្យនឹងភ្ជាប់មកជាមួយឡែនកាមេរ៉ាដល់ទៅ 4 គ្រាប់ ៖ ដែលគ្រាប់ទីមួយមានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។

ចំពោះប្រតិបត្តិការណ៏នៃការដោះសោររបស់ស្មាតហ្វូន vivo S1Pro  នេះវិញគឺត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាដោះសោរនៅផ្នែកខងមុខអេក្រង់ដូចទៅនិង S1 ដែរ។ រីឯផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ។

ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។​ បូករួមជាមួយរេមទំហំធំ 8GB នឹងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2ផងដែរ។

រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ4500mAh ដូចទៅនឹង S1 ដែរ។
ប៉ុន្តែអ្វីដែរពិសេសនោះវាត្រូវបានធ្វើការកំណែទំរង់ថ្មីពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ។
ដូច្នេះសូមអតិថិជនប្រញាប់រួសរាន់ឡើង!! ដោយលោកអ្នកអាចរកជាវស្មាតហ្វូន vivo S1Pro នេះបានចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នេះតទៅនៅគ្រប់បណ្តាហាងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post