header ads

Sponsor

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ រថយន្តដឹកទ្រុងជ្រូកមួយគ្រឿងបើកលឿនបុកស្លាកប៉ាន់ណូបណ្តាលឲ្យកោងវៀចបានដាច់ជើងប៊ូឡុងម្ខាង ឯម្ខាងទៀតនៅសល់តែប៊ូឡុង៣គ្រាប់ប៉ុណ្ណោះ និងធ្លាក់ដល់ផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចជើងវត្តភ្នំស្វាយ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តបង្កមួយគ្រឿងនេះម៉ាកវេអង ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម ៣A-៥៨១៨ កន្ទុយពាក់ស្លាកលេខ ភ្នំពេញ ៤A ១៣៥៧ បានដឹកទ្រុងដែកដាក់ជ្រូកខ្ពស់ ទើបបណ្តាលឲ្យបុកស្លាកប៉ាន់ណូរបស់ធនាគារ ដែលដាក់នៅតាមបណ្តោយផ្លូវជាតិលេខ៧៨បានខូចខាតយ៉ាងដំណំ។

ប្រភពបានបន្តថា រថយន្តមួយគ្រឿងនោះបានដាក់ស្លាកសញ្ញាសម្គាល់ដឹកជញ្ជូន (L.M.H) ជារបស់ក្រុមហ៊ុនឡោម៉េងហួត ដឹកជ្រូកចេញពីប្រទេសថៃបានចូលមកខេត្តរតនគិរីទៅព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយរថយន្តបានត្រឡប់មកវិញ ក៏បានបុកនិងស្លាកប៉ាន់ណូនោះតែម្តង។

ក្រោយពេលរថយន្តប៉ះស្លាកនោះមក គេបានឃើញវត្តមានកម្លាំងប៉ុស្តិ៍សង្កាត់ឡាបានសៀក និងកម្លាំងនគរបាលចរាចរណ៍ខេត្តបានចុះមកឃាត់រថយន្តបង្ក និងរឹបអូសយកទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយចេញថ្លៃការខូចខាតស្លាកប៉ាន់ណូនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post