header ads

Sponsor


ឆ្នាំថ្មី ២០២០ ខិតជិតមកដល់ហើយ! អាយុនឹងកើនមួយលេខ ហើយជម្ងឺប្រឈមក៏កាន់តែកើនឡើងប្រសិនបើអ្នកមិនមានពេលយកចិត្ដទុកដាក់គ្រប់គ្រាន់។ ដូចនេះ តើលោកអ្នកមានគំរោង ឬផែនការអ្វីថ្មីសម្រាប់សុខភាពអ្នកហើយឬនៅ? មកយល់ដឹងពីបញ្ហាសុខភាព ជម្ងឺប្រឈមក្នុងវ័យអ្នក និងការបង្កើតទម្លាប់មួយចំនួនដែលធ្វើឲ្យអ្នកមានសុខភាពល្អ ក្នុងពិព័រណ៍សុខភាពនិងសុខុមាលភាព (Health & Well Being Fair) ដែលនឹងនាំមកនូវចំណេះដឹងពីសុខភាព បញ្ហាប្រឈម ការទប់ស្កាត់និងការថែទាំដែលមានការតាំងបង្ហាញពីសេវាកម្មថែទាំនិងផលិតផលសុខភាពពីមន្ទីរពេទ្យនិងក្រុមហ៊ុនល្បីៗនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ថ្ងៃទី១៨-១៩ មករា ២០២០នេះ។

ពិព័រណ៍សុខភាពនិងសុខុមាលភាព (Health & Well Being Fair) នឹងមានការចូលរួមតាំងបង្ហាញពីមន្ទីរពេទ្យទាំងក្នុងនិងក្រៅប្រទេស មន្ទីរពហុព្យាបាល គ្លីនិក សម្ភព មណ្ឌលថែទាំមនុស្សចាស់ ពេទ្យធ្មេញ ឱសថស្ថាន សម្ភារៈពេទ្យ ធានារ៉ាប់រង ក្រុមហ៊ុនផលិតផលបំប៉នសុខភាព វីតាមីន និងផលិផលថែរក្សាសុខភាពជាច្រើនប្រភេទទៀត។ កាន់តែពិសេសសម្រាប់អ្នកចូលរួម ក្រុមហ៊ុនចូលរួមតាំងបង្ហាញនឹងនាំមកនូវផលិតផលនិងកញ្ចប់សេវាកម្មថ្មីៗ​ជាមួយនឹងការបញ្ចុះតម្លៃពីប្រ៊ែនល្បីៗលើ៖

• មន្ទីរពេទ្យ និងគ្លីនិកសុខភាព

ក្នុងរយៈពេល២ថ្ងៃនៃកម្មវិធីនេះ នឹងមានការចូលរួមតាំងបង្ហាញពីមន្ទីរពេទ្យ មន្ទីរពហុព្យាបាលនិងសម្ភព និងគីន្លីកដូចជា មន្ទីរពេទ្យ Sunrise, BP Cambodia, Devalda Medical Center, Diabetes Care Center, Orienda Polyclinic, Maries Stopes ដែលនឹងចូលរួមផ្ដល់ព័ត៌មាននិងចែករំលែកចំណេះដឹងបន្ថែមពីការថែទាំសុខភាព រួមទាំងសេវាពិគ្រោះនិងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ជម្ងឺទូទៅ ជម្ងឺទឹកនោមផ្អែម លើសឈាម ជំងឺលំបាកមានកូន សម្ភព រោគស្រ្តី ជំងឺបេះដូង ជំងឺទារកនិងកុមារ រួមជាមួយការសង្រ្គោះបន្ទាន់ថែមទៀតផង។

• មន្ទីរថែទាំមនុស្សចាស់
ពិព័រណ៍សុខភាពនិងសុខុមាលភាពនឹងមានការចូលរួមពីមន្ទីរសម្រាកព្យាបាល និងថែទាំវិសារ ដែលមានផ្ដល់ការព្យាបាល និងថែទាំមនុស្សចាស់ និងអ្នកជម្ងឺរ៉ាំរ៉ៃលើសសំពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ភ្លេចភ្លាំង ឬវង្វេងស្មារតី។ វិសារឈានមុខគេលើផ្នែកថែទាំនិងស្តារនីតិសម្បទាឡើងវិញសម្រាប់មនុស្សចាស់ដែលត្រូវការស្នាក់នៅថែទាំរយៈពេលខ្លី ឬវែង។

• ពេទ្យធ្មេញ
មន្ទីរពេទ្យទន្តសាស្ត្រ Jordan Petra, Melvin Dentist, Denriche Asia Dental Clinic ទាំង៣ដែលមានគុណភាពស្តង់ដារអន្តរជាតិ នឹងផ្ដល់ការយល់ដឹងពីសុខភាពនិងបញ្ហាមាត់ធ្មេញទៅកាន់មាតាបិតា ជាពិសេសប្អូនកុមារដើម្បីបង្កើនទម្លាប់ថែរក្សាធ្មេញចាប់តាំងពីវ័យកុមារ។ បន្ថែមពីនោះ ក៏មានការចូលរួមពីផលិតផលថែរក្សាមាត់ធ្មេញពី Dentaid-Vitis ដែលជាផលិតផលថែរក្សាមាត់ធ្មេញរបស់ប្រទេសអេស៉្បាញ មានប្រសិទ្ធិភាពខ្ពស់សំខាន់ផ្អែកទៅលើគុណភាពជាចំបង។

• អាហារបំប៉ន
ក្រៅពីសេវាកម្មមន្ទីរពេទ្យ គីន្លីកដែលមានគុណភាពខាងលើ នឹងមានផលិតផលថែរក្សាសុខភាព សម្រស់ បង្កើនស្មារតីនិងប្រាជ្ញាសម្រាប់មនុស្សធំនិងកុមារពីផលិតផល Berocca, Nutrigen និងIPS Cosmetic & Health។

• ធានារ៉ាប់រង
បន្ថែមពីការថែទាំសុខភាព លោកអ្នកអាចមកយល់ដឹងបន្ថែមពីសេវាធានារ៉ាប់រង SafetyNet Cambodia ដែលជាអ្នកឯកទេសធានារ៉ាប់រងសុខភាព មានទាំងផ្ដល់ការព្យាបាលនៅក្រៅប្រទេស និងជំនួយការផ្នែកវេជ្ជសាស្រ្ដសង្រ្គោះបន្ទាន់អន្ដរជាតិ (យន្ដហោះសង្គ្រោះបន្ទាន់ទៅក្រៅប្រទេស) នឹងចូលរួមផ្ដល់សេវាកម្មដ៏ពិសេសនេះ ដើម្បីដោះស្រាយនូវតម្រូវការក្នុងការការពារសុខភាពរបស់អ្នកនិងក្រុមគ្រួសារ។

• គ្រឿងបរិក្ខាពេទ្យ និងសេវាពាក់ព័ន្ធ
លើសពីនេះទៅទៀត នឹងមានការចូលរួមពី Medcreate Asia ដែលជាភ្នាក់ងារផ្ដល់សេវាកម្មការណាត់មន្ទីរពេទ្យនៅប្រទេសថៃដើម្បីពិនិត្យនិងព្យាបាលជម្ងឺរបស់អ្នកឬក្រុមគ្រួសារ ដែលមានការិយាល័យតំណាងនៅកម្ពុជា។ ក្រុមហ៊ុន Fizic ក៏នឹងមានវត្ដមាននៅទីនោះដែលនឹងចូលរួមតាំងបង្ហាញសម្ភារៈគ្រឿងបរិក្ខារពេទ្យ រួមជាមួយការតាំងបង្ហាញពី Brain Scan ថែមទៀតផង។
ពិព័រណ៍សុខភាពនិងសុខុមាលភាព (Health & Well Being Fair) ជាកម្មវិធីមួយដែលធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងលើការថែរក្សាសុខភាពចាប់ពីកុមាររហូតដល់មនុស្សចាស់ បង្កើតទម្លាប់ក្នុងការពិនិត្យសុខភាពជាប្រចាំដើម្បីជៀសវាងជម្ងឺប្រឈមផ្សេងៗ និងបង្កើនទំនុកចិត្ដលើការជ្រើសរើសមន្ទីរពេទ្យដែលមានគុណភាព។
ចូលរួមពិព័រណ៍សុខភាពនិងសុខុមាលភាព ដើម្បីយល់ដឹងពីបញ្ហាសុខភាពដែលកើតមានឡើងក្នុងវ័យរបស់អ្នក ស្គាល់មន្ទីរពេទ្យល្អៗមានស្ដង់ដារដែលអ្នកអាចទុកចិត្ដ ស្គាល់មន្ទីរព្យាបាលនិងសេវាសង្គ្រោះបន្ទាន់ ពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានការបញ្ចុះតម្លៃចាប់ពី10%-20% លើផលិតផលនិងសេវាកម្មដែលគួរឲ្យទុកចិត្ដ។
ចូលរួមដោយសេរីក្នុង ពិព័រណ៍សុខភាពនិងសុខុមាលភាព ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (AEON 1) ចាប់ពីម៉ោង១០ព្រឹក-៩យប់ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា និងសហការឧបត្ថម្ភដោយមន្ទីរព្យាបាលធ្មេញ​Jordan Petra Dental Clinic។
សម្រាប់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មដែលចង់ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មាន អាចទំនាក់ទំនងឥឡូវនេះតាមរយៈ៖
•​ទូរស័ព្ទលេខ៖ 012 230 140 ឬ 010 911 776
•​ទំព័រហ្វេសប៊ុក Anussa Events

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post