header ads

Sponsor

ហេតុការបង្កភាពភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Vithourak Sarun ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បានបង្ហោះវីដេអូ និងចោទប្រកាន់ទៅកាន់បុរសម្នាក់ថា បានចូលក្នុងបន្ទប់ទឹកស្រីៗ ថាជាមនុស្សរោ គ ចិត្ត រហូតឈាន ទៅដល់ថ្នាក់ប្រើប្រាស់ អំពើ ហិ ង្សាៃ វ បែកមុខ និងមានការរិះគន់ យ៉ាងខ្លាំងផងដែរ ជាមួយគ្នានោះ ក៏មានការមិនពេញចិត្តចំពោះការប្រើប្រាស់ ហិ ង្ស ា​នេះ ផងដែរ។

រហូតមកដល់ថ្ងៃទី ១៨ ខែធ្នូនេះ បុរសខាងលើបានចេញមុខបកស្រាយហើយដោយបានលើកឡើងថា៖

“ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ ! សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី”។

ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មក វា យ ខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលួចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ។ ថៅកែនោះបានឲ្យកូនចៅ ចា ប់ ខ្ញុំ ច ង ហើយវាយយ៉ាងដំណំ។

ថៅកែរូបនោះបានសំ ឡុ ត សួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុក ឡុ ក កន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុក ឡុ ក ទេ ហើយក៍គ្មានអ្នកណាជួលដែរ។ ថៅកែបាន ប ង្ខំ ឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅ វា យ រហូតដល់ស្លា ប់។ តែខ្ញុំមិនបានឆ្លើយទេ ព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់។ សូមបញ្ជាក់ថា៖”បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែ វា យ រហូតដល់ស្លា ប់”។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារ
នេះដើម្បីកុំឲ្យសាធារណជនស្តាប់តែម្ខាងៗ។

ខ្ញុំពិតជាមានការសោកស្តាយណាស់ ចំពោះហេតុការណ៍នេះ៖ ទី១ បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃា ត់ ខ្លួនខ្ញុំ ហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់។ ទី២ ការប្រើអំពី ហិ ង្សា (ឲ្យកូនចៅ វា យ ខ្ញុំដូចស ត្វ) ជាបទ ល្មើ ស ព្រហ្ម ទណ្ឌ ។ ថៅកែដឹងច្បាប់ តែបំពានច្បាប់ បង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ទី
៣ ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។

ទី៤ ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី។ ទ ង្វើ របស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។ ទី៥ ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅ ឈប់ វា យ ខ្ញុំទេ។ ទង្វើរបស់លោកគឺមើល ងា យ គ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ។ សូមបងប្អូនគិតពិចារណាតាមការគួរ។ សូមអរគុណ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post