header ads

Sponsor

ក្រោយពីពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងមហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង" បានបញ្ចប់ដោយជោគជ័យ។ បុរី ប៉េង ហួត សូមថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រយ៉ាងច្រើនកុះករ ពីគម្រោងថ្មីចំនួនពីរដំបូង ក្នុងចំណោមគម្រោងចំនួន៦ គឺគម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា។
គម្រោងទាំងពីរខាងលើ ស្ថិតក្នុងតំបន់បឹងស្នោរ ដែលតំបន់នេះបានប្រែក្លាយជាទីក្រុងរណប ដ៏សម្បូរបែបមួយ សម្រាប់ការកម្សាន្ត និងស្នាក់នៅ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។  ក្រៅតែពីភាពសម្បូរបែបខាងលើ ក្នុងគម្រោងដ៏ធំនេះ ក៏បានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ផងដែរ។
សម្រាប់គម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី ជាគម្រោងអេកូធម្មជាតិ ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានរួមបញ្ចូលនូវក្បូរក្បាច់រចនាដូចទៅនឹងឧបករណ៍តន្ត្រីយ៉ាងផ្ចិតផ្ចង់ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានប្រណិត ដ៏ថ្មីសន្លាង របស់ បុរី ប៉េង ហួត ក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ដែលនឹងផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិ ពិតជាផ្តល់ជូននូវ បទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។
ក្នុងគម្រោងស្តាផ្លាទីនីម អេកូ មេឡូឌី នេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី ព្រីន ប៊ី ម៉ូតថ្មី វីឡាព្រីន និងវីឡាភ្លោះ។ លំនៅដ្ឋានទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។
សូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលមានបំណងទិញលំនៅឋាន ក្នុងគម្រោងខាងលើ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១១% ដែលការផ្តល់ជូន មានសុពលភាពត្រឹមដំណាច់ខែធ្នូ នេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!
#Boreypenghuoth
ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post