
ជាក់ស្តែង ក្រុមគ្រួសារ ១ ត្រូវបានបុគ្គល ២រូបនេះ ចុះទៅលួងលោមឲ្យយកលុយចំនួនជាង ២០០០ ដុល្លារ តាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ ដោយសន្យាថា តែ ១សប្តាហ៍ នឹងធ្លាក់លិខិត ឲ្យសាងសង់ ឬជួសជុលផ្ទះ បានហើយ។
ប្រជាពលរដ្ឋ បន្តថា លុះមកទល់សព្វថ្ងៃនេះ បុគ្គល ២នាក់នេះ បានគេចខ្លួន បិទទូរសព្ទ័ មិនព្រមនិយាយគ្នាសោះ។ ជនពីរនាក់នេះ បានគំរាមថា បើហ៊ានតែប្តឹង គឺក្រុមគ្រួសារនោះ មិនបានសុខឡើយ ហើយដីធ្លី ដែលនៅនោះ ពួកគេនឹងរឹបអូស ចូលជាសប្បត្តិរដ្ឋថែមទៀតផង។
ការគំរាមនេះ ធ្វើឲ្យពួកគាត់ ជាពលរដ្ឋ មានការភិតភ័យ និងសំណូមពរឲ្យឯកឧត្តម អភិបាលខេត្តសៀមរាប មេត្តាជួយអន្តរគមន៍ និងចាប់ជនទាំង ២នាក់នោះ មកផ្តន្ទាទោស តាមច្បាប់៕

