
ក្រុមហ៊ុនស្មាតហ្វូន Vivo បានធ្វើការកែប្រែទៅលើរូបរាងនៃម៉ូឌែលកូនពៅនៅបំណាច់ឆ្នាំនេះឲ្យមានរូបរាងខុសប្លែកពីគេ ហើយចំពោះម៉ូឌែលស្មាតហ្វូន V17 នេះក៏នឹងជិតមានលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ក្រុមហ៊ុនស្មាតហ្វូន Vivo បានខិតខំច្នៃប្រឌិតដើម្បីបំពេញចិត្តហ្វេនគ្រប់គ្នា ពិសេសជាមួយនិងរូបរាងកាមេរ៉ាខាងក្រោយដែលមានរូបរាងអក្សរ L ប្លែកខុសពីម៉ូឌែលមុនៗ។
ហើយរីឯកាមេរ៉ាខាងមុខវិញគឺលេងជារូបរាងតំណក់ទឹកទៀតដែរ។ អ្នកទាំងអស់គ្នាអាចសាកទស្សន៍ទាយទៅមើលថា ទាំងបច្ចេកវិទ្យា សមត្ថភាព រូបរាង ថាមពលថ្មជាពិសេសនោះគឺកាមេរ៉ារបស់ស្មាតហ្វូនម៉ូឌែលកូនពៅនាចុងឆ្នាំ២០១៩ មានឥទ្ធិពលយ៉ាងណា និងអស្ចារ្យប៉ុណ្ណានោះ ដូច្នេះបើចង់ដឹងលក្ខណៈពិសេសរបស់ V17 សូមតាមដានផេកផ្លូវការរបស់ Vivo Cambodiaទាំងអស់គ្នាណ៎ា៕






