header ads

Sponsor

រដ្ឋបាលខេត្ត​ព្រះសីហនុ​សូម​បានចេញ​សេចក្ដីជូនដំណឹង​មួយ ឱ្យ​រាល់​អាជីវកម្ម​កាស៊ីណូ​អន​ឡាញ​ដែល​ត្រូវអស់​សុពល​ភាព​ប្រកប​អាជីវកម្ម​ត្រឹម​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ​អ៊ិន​ធឺ​ណិ​ត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព។

សេចក្ដីជូនដំណឹង​បន្តថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចុះ​ត្រួតពិនិត្យ​តាម​កាស៊ីណូ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ ហើយ​បើ​ក្នុងករណី នៅតែ​បន្តធ្វើ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ីនធឺណិត​អន​ឡាញ​ទៀត ក្រុម​ការ​ងារ​នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ដែលមាន​ចែង​ជា​ធរមាន។

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post