header ads

Sponsor

កោះកុង៖ នៅថ្ងៃ ៣០ និងទី ៣១ ខែធ្នូ ចុងឆ្នាំ ២០១៩នេះ  ឯកឧត្តមសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានដឹកនាំយុវជន ៣៥០ នាក់ ធ្វេីទស្សនកិច្ចសិក្សានៅខេត្តកោះកុង ក្រោមប្រធានបទ កសាងផ្នត់គំនិតយុវជនក្នុងការជំរុញខឿនសេដ្ឋកិច្ចដោយផ្អែកលេីវិស័យឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍)។

ឯកឧត្តមបានឲ្យដឹងថា នៅក្នុងទស្សនកិច្ចនេះ គឺការនាំយុវជនចុះទស្សនកិច្ចផ្ទាល់នៅតំបន់ទេសចរណ៍សំខាន់ៗ មួយចំនួននៅខេត្តកោះកុងដូចជា ស្ទឹងតាតៃ ជ្រោះតាតៃ បឹងក្រយ៉ាក ព្រៃកោងកាងដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជួរភ្នំក្រវាញ ជាដេីម។

បន្ទាប់ពីចប់ទស្សនកិច្ច យុវជន ៣៥០ នាក់ ដែលចែកចេញជា៦ក្រុម នឹងត្រូវជ្រេីសរេីសយកតំណាងរបស់ខ្លួនចំនួន៣នាក់ ដេីម្បី ប្រមូលយកគំនិតរបស់ខ្លួនបន្ទាប់ពីបានដេីរទស្សនកិច្ច ធ្វេីការវាយតម្លៃលេីតំបន់ទេសចរណ៍អេកូធម្មជាតិ ជាពិសេស នឹងមានការជជែកដេញដោលរកគំនិត របស់ពួកគាត់លេីរូបមន្តក្នុងការអភិវឌ្ឍន៍បន្ថែមទៀត លេីតំបន់ទេសចរណ៍ទាំងនោះដេីម្បីបង្កេីតភាពទាក់ទាញអោយបានកាន់តែខ្លាំង ។

ក្នុងទស្សនកិច្ចសិក្សានេះជាវគ្គបំពាក់បំប៉នខ្លីមួយដូចគ្នាលេីការបង្រៀនអោយចេះគ្រប់គ្រងមនុស្ស គ្រប់គ្រងសីលធម៌ និងផ្សព្វផ្សាយពីការស្រលាញ់បរិស្ថាន ។ ការចាកចេញរបស់ពួកយេីងចេញពីតំបន់ទេសចរណ៍ដែលយេីងបានចូល គឺគ្មាន បន្សល់នូវសំរាមនោះទេ ។

ក្រោយបញ្ចប់ទស្សនកិច្ចនៅយប់ថ្ងៃនេះខ្ញុំបាទក៏ដឹកនាំក្រុមយុវជនទាំងអស់ឆ្លងឆ្នាំជាមួយគ្នានៅខេត្តកោះកុងតែម្ដង ។

ឯកឧត្តមបានគូសបញ្ជាក់ថា កោះកុងជាខេត្តមួយនៅភាគចុងបង្អស់នៃទិសនិរតី ដែលសម្បូរដោយភោគផលធម្មជាតិ តំបន់ទេសចរណ៍ធម្មជាតិ ទាំងទេសភាព ភ្នំ ជ្រោះ គួរជាទីគាប់ចិត្ត តែយ៉ាងណាមិញវិស័យទេសចរណ៍នៅខេត្តនេះបែរជាហាក់បីពុំសូវទទួលបានការទាក់ទាញខ្លាំងក្លាទៅវិញ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post