Sponsor

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ព្រឹកមិញនេះ ករណីទំនាស់ដីធ្លីដែលឈានដល់ហិង្សា មានលក្ខណៈមិនស្របច្បាប់ នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ពីសំណាក់ក្រុមជនបិទមុខ កងកម្លាំងប្រដាប់អាវុធ កងកម្លាំងស្លៀកពាក់ស៊ីវិល ទៅលេីពលរដ្ឋ និងតំណាងស្របច្បាប់របស់ពលរដ្ឋ ដែលទេីបតែទទួល សជណ របស់រាជរដ្ឋាភិបាលឲ្យពិនិត្យនឹងដោះស្រាយ ។

បើតាមប្រធានគណបក្សខ្មែរក្រោក លោក សុវណ្ណវឌ្ឍនា សាប៊ុង ហៅ វិល្លាម បានឲ្យដឹងបន្ថែមទៀតថា ក្នុងករណីនេះ លោកស្រី ជាសារ៉ុម ជាតំណាងរបស់ពលរដ្ឋ ដែលធ្លាប់បានប្ដឹងមកយេីងខ្ញុំ រហូតយេីងខ្ញុំចុះស៊េីបអង្កេត ប្រមូលភស្តុតាង នឹងដាក់បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ពិនិត្យដោះស្រាយ ដោយឆ្លងកាត់ការវិនិច្ឆ័យលេីអង្គសេចក្ដី និងអង្គច្បាប់ ចំនួន២ស្ថាប័នបន្ថែមទៀតទេីបឈានដល់ការទទួលនូវ សជណ ដោយផ្អែកលេីចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ។

តែផ្ទុយទៅវិញដំណេីរការអនុវត្តន៍ សជណ របស់មន្ត្រីពាក់ព័ន្ធនៅតែមិនទាន់ប្រកបដោយតម្លាភាព សុច្ចរឹតភាព ដែលបង្កប់ដោយចេតនាមិនត្រឹមត្រូវនឹងប្រកបដោយលក្ខណៈបំភ្លៃអង្គហេតុនាំអោយមានបាតុភាពកាន់តែខ្លាំងឡេីងៗ ។

ក្នុងករណីនេះយេីងខ្ញុំបានទទួលភស្តុតាងបន្ថែមគ្រប់គ្រាន់ ហេីយនឹងរៀបចំរបាយការណ៍បន្ទាន់មួយដាក់ជូនប្រមុខរាជរដ្ឋាភិបាល អោយលោកបានជ្រាបអំពីភាពមិនប្រក្រតីដែលមន្ត្រីពាក់ព័ន្ធបានបង្កេីតល្មេីសបន្ថែម លេីល្មេីសចាស់ក្នុងការអនុវត្តន៍តាមស្មារតី សជណ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor