header ads

Sponsor

ក្រចេះ ៖ ករណីឃាតកម្មកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលប្រទះសពដេកស្លាប់ក្នុងព្រៃនៅចំណុចវាលក្បូន ដែលមានចម្ងាយប្រហែល១៥០ម៉ែត្រពីផ្ទះ ។

ក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់អ៊ំស្រីបង្កើតរបស់ខ្លួនថា ម្តាយរបស់ខ្លួនឈ្មោះ ឈុំ ណៃស៊ីម បានបាត់ខ្លួនមិនឃើញត្រឡប់មកវិញនៅពេលទៅអោយទឹកគោនៅខាងក្រោយផ្ទះ ហើយក៏នាំគ្នាដើររកនៅតែមិនឃើញ ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃទី១៣ ខែធ្នូ ម្ដាយស្លាប់បាត់ទៅហើយ។

ឆ្លងតាមការពិនិត្យសាកសពឃើញថា ស្នាមវាយនិងវត្ថុរឹង ដោយមានស្លាកស្នាមដូចជាជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង និងបាត់លុយចំនួន៦០ម៉ឺនរៀលពីក្នុងកាបូប រួមនឹងក្រវិលប្លាកទីនដាំត្បូងចំនួន៥ហ៊ុនមួយគូ។

ក្រោយការពិនិត្យជំនាញបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងល្អិតល្អន់ ជាក់លាក់សមត្ថកិច្ចស្រុកព្រែកប្រសព្វបានកំណត់មុខសញ្ញាជនល្មើសបាន ដែលមានឈ្មោះ យ៉ង ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ប៉ុន្តែមុខសញ្ញាបានគេចខ្លួន លុះដល់ម៉ោង៣កន្លះរសៀល កម្លាំងជំនាញបានឃាត់ខ្លួននៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ។ ជាមួយគ្នានេះក៏ដកហូតសម្ភារៈជាប់ខ្លួនរួមមាន ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយនៅសល់ចំនួន៥៦ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងទៅកាន់ការិយាល័យជំនាញខេត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post