header ads

Sponsor

បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទបានក្លាយជាឧបករណ៍សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល។ ក្នុងនោះផងដែរ កម្មវិធីលើទូរសព្ទ ក៏កំពុងតែអភិវឌ្ឍអោយស្រប ទៅនឹងការប្រើប្រាស់ និងតំរូវការរបស់អ្នកប្រើប្រាស់ នូវអ្វីដែលថ្មីនិងសម្បូរបែប។

ដូចគ្នាដែរ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App ( ផ្នែកអចលនទ្រព្យ) ដែលបានបង្កើតឡើងដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ បានធ្វើកំណែទម្រង់តាមបចេ្ចកវិទ្យាថ្មី ទាំងក្នុងទូរសព្ទប្រើប្រាស់ប្រព័ន្ធ IOS និងប្រព័ន្ធ Android ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងសំបូរបែប។ សម្រាប់កំណែទម្រង់តាមបចេ្ចកវិទ្យាថ្មីនេះ មានមុខងារជាច្រើន ផ្តល់ជូនអតិថិជនក្នុងការ ស្វែងរក ដែលមានលក្ខណៈកាន់តែលម្អិត ដូចជា ការបង្ហាញពីប្រភេទលំនៅដ្ឋាន ព័ត៌មានពីគម្រោង ព័ត៌មានកម្ចីធនាគារដែលជាដៃគូសហការ ការគណនាប្រាក់កម្ចីបង់រំលស់ លេខទូរសព្ទសង្គ្រោះបន្ទាន់ ដំណឹងជ្រើសរើសបុគ្គលិក ព័ត៌មានអចលនទ្រព្យថ្មីៗចុងក្រោយ  និងព័ត៌មានផ្សេងៗជាច្រើនទៀត។

កាន់តែពិសេសជាងនេះទៅទៀតសម្រាប់អតិថិជន បុរី ប៉េង ហួត អាចស្វែងរកព័ត៌មានទាក់ទងនឹងផ្ទះផ្ទាល់ខ្លួន ព្រមទាំងស្កេនដើម្បីទទួលបានបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំតាមរយៈ link នេះ https://bit.ly/2rD9FnY

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post