header ads

Sponsor

ស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈបើកបរម៉ូតូឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្ត Starex មួយគ្រឿងបុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង០៥នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣១/១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក Starex ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២AE ៧៩៨០ បើកបរដោយឈ្មោះ មាន សុធី ភេទប្រុសអាយុ២៦ មុខរបរយោធា រស់នៅភូមិ៨ សង្កាត់ បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នង សាលកុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកញ្ចែតឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរឆ្លងផ្លូវពីទិសដៅពីជើងទៅត្បូងស្របពេលនោះក៏មានរថយន្តខាងលើកំពុងធ្វើដំណើរផងនោះបណ្តាលអោយបុកម៉ូតូអូសជិត១០ម៉ែត្ររងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់យកអ្នករបួសបញ្ជួនទៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំងពីរយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រង់ចាំដោះស្រាយនៅពេលក្រោយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post