header ads

Sponsor

មុននេះបន្តិច យប់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈផេគផ្លូវការរបស់ លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហាញវីដេអូពីសកម្មភាពចុះបេសកម្មការងារផ្ទាល់ជាមួយពលរដ្ឋមួយរយៈកន្លងមកនេះ ដោយលោកថា មួយរយៈមកនេះ បញ្ហាជាច្រេីនដែលយេីងខ្ញុំបានចុះសិក្សាផ្ទាល់ជារួមគឺ ភាពអសកម្មរបស់មន្ត្រី , ទំនាស់ដីធ្លី , ពូជនិយមក្នុងប្រព័ន្ធមន្ត្រីរាជការ , ការប្រេីអំណាចជិះជាន់ធ្វេីបាបអ្នកទន់ខ្សោយ , និងការចូលរួមរិះគន់ផ្ដល់មតិកែលំអតាមរយៈការចូលរួមប្រជុំផ្ដល់យោបល់នានាជំនួសឲ្យពលរដ្ឋដែលរងបញ្ហាផ្ទាល់។

លោកបានបន្តឲ្យដឹងថា ពិតណាស់សង្គមកម្ពុជា ពិតជាមានបញ្ហាច្រេីនរាប់មិនអស់ដែលឋិតក្នុងលក្ខខ័ណ្ឌនៃការដោះស្រាយបាន តែបញ្ហាធំបំផុតគឺពលរដ្ឋខ្លាចរអា ទេីបបណ្ដោយឲ្យមនុស្សអាក្រក់ អាចបង្កបញ្ហាជាច្រេីននៅក្នុងសង្គម។

ជារួមខ្ញុំសូមលេីកទឹកចិត្តដល់ពលរដ្ឋទាំងអស់ឲ្យចូលរួមឈឺឆ្អាលចំពោះភាពអយុត្តិធម៌ ដែលបានកេីតឡេីង ហេីយក្លាហាននិយាយពីបញ្ហាទាំងនោះគ្រប់ៗគ្នា ជាពិសេស គឺហ៊ានរកយន្តការណាមួយដេីម្បីតស៊ូមតិស្វែងរកយុត្តិធម៌។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ស្វាគមន៍សហការជាមួយពលរដ្ឋគ្រប់ៗគ្នា ក្នុងនាមជាអ្នកបម្រេីដ៏ស្មោះត្រង់ដេីម្បីប្រយុទ្ធប្រឆាំងរាល់ភាពអសកម្ម បញ្ហាជិះជាន់ និងបក្សពួកនិយមជាដេីម ហេីយយេីងខ្ញុំរីករាយទទួលការផ្ដល់គំនិតនានាក្នុងការអភិវឌ្ឍន៍ជាតិ ដេីម្បីក្លាយជាមូលដ្ឋានបញ្ជូនព័ត៌មានទាំងនោះ ពីទីទាបបំផុតក្នុងមជ្ឈដ្ឋានពលរដ្ឋទូទៅ ឆ្ពោះ ទៅកាន់រាជរដ្ឋាភិបាល

ជាមួយគ្នានេះដែរ លោកក៏បានផ្ដល់ជាលេខសម្រាប់ទំនាក់ទំនងផ្ដល់ព័ត៌មាន រាយការណ៍រាល់ភាពមិនប្រក្រតីនានារបស់មន្ត្រីអសកម្ម និងបញ្ហាផ្សេងៗតាមរយៈលេខទូរស័ព្ទ 016900992 , 069 492 103 . 097 797 6273 ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post