header ads

Sponsor

អង្គការ WWF បានបង្ហាញក្តីក្រៀមក្រំ ដោយសារកូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានប្រទះឃើញងាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គ.ម ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ក្រុមការងារស្រាវជ្រាវកំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់នៃការងាប់របស់កូនផ្សោតនេះ។

អង្គការ WWF បានកត់សម្គាល់ថា ការស្លាប់ដោយការជាប់នឹងមងនេសាទត្រូវបានគេដឹងថាជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។WWF អំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។

អង្គការ WWF ស្នើរយ៉ាងទទូចដល់ក្រុមការងារទាំងអស់ដែលរួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាក្នុងការតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទទាំងអស់តាមដងទន្លេមេគង្គឱ្យបានតឹងរឹង ជាពិសេសគឺបង្ក្រាបរាល់ការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post