header ads

Sponsor

តើអ្នកបានត្រៀមរួចរាល់សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកហើយឬនៅ ? ជាពិសេសការផ្ដិតយករូបភាពនិងវីដេអូដ៏ស្រស់ស្អាតដែលជាការចងចាំដ៏ល្អក្នុងថ្ងៃដ៏ពិសេសរបស់អ្នក?

ការថតរូបនិងវីដេអូមុនថ្ងៃអាពាហ៍ពិពាហ៍ (Pre-Wedding) និងការថតក្នុងថ្ងៃមង្គលការ ជារឿងមួយដែលគូស្នេហ៍ភាគច្រើនតែងតែមិនរំលង ដើម្បីផ្ដិតយកអនុស្សាវរីយ៍ក្នុងថ្ងៃដ៏ពិសេសរបស់ពួកគេ។ ប៉ុន្ដែប្រសិនបើងាកមកមើលពីតម្លៃនៃកញ្ចប់សេវាកម្មថតវិញនោះ វាមានតម្លៃថ្លៃគួរសមទៅតាមប្រភេទ ឬការជ្រើសរើសទីកន្លែងនៃការថត ដែលជាទូទៅវាមានតម្លៃប្រមាណពី ៥០០ ដល់ ៤០០០ ដុល្លារឯណោះ (គិតទៅតាមការថតដូចជាក្នុងស្ទូឌីយូ (Indoor) ទីតាំងស្រស់ស្អាតតាមខេត្ដ និងការថតក្រៅប្រទេសជាដើម)។

ដូចនេះ ដំណឹងល្អសម្រាប់គូស្នេហ៍ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ នៅចន្លោះពីខែកុម្ភៈដល់ខែមិថុនាខាងមុខនេះ ពិព័រណ៍អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនអនុស្សា នឹងនាំមកនូវក្រុមហ៊ុនដែលផ្ដល់សេវាកម្មថតរូបនិងថតវីដេអូ Pre-Wedding នៅក្រៅប្រទេសដូចជាសឹង្ហបុរី និងម៉ាឡេស៊ីជាដើម ដែលនឹងចូលរួមបញ្ចុះតម្លៃយ៉ាងពិសេស៥០% (ចំណេញយ៉ាងហោចណាស់ពី១០០០-២០០០ដុល្លារទៅតាមកញ្ចប់សេវាកម្មដែលអ្នកជ្រើសរើស) នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ នៅក្នុងផ្សារទំនើបអូឡាំព្យា។​​

ក្រុមហ៊ុនថតរូបនិងវីដេអូនៅក្រៅប្រទេសចំនួន២ ដែលនឹងផ្ដល់ការបញ្ចុះតម្លៃ៥០%សម្រាប់គូស្នេហ៍៥០គូដំបូង ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍មានដូចជា៖ ក្រុមហ៊ុន ​MOCO (ជាក្រុមហ៊ុនជំនាញផ្នែកថតរូបនិងវីដេអូពីប្រទេសម៉ាឡេស៊ី) និង ក្រុមហ៊ុន CL Studio (ជាក្រុមហ៊ុនថតរូបស្ដង់់ដារប្រទេសកូរ៉េ ផ្អែកលើគុណភាពនៃការថតនិងការផ្ដិតរូបលើ Frame ដែលអាចរក្សាគុណភាព មិនហើរពណ៌រហូតដល់១០០ឆ្នាំ)។ ដើម្បីទទួលយកការបញ្ចុះតម្លៃដ៏ពិសេសនេះ លោកអ្នកអាចចូលរួមចុះឈ្មោះទុកជាមុនតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/eYk3X1SYti7aGuAQ7  និងបង្ហាញវត្ដមានឲ្យបានមុនគេនៅក្នុងថ្ងៃកម្មវិធី។ ចំនួនមានកំណត់សម្រាប់តែ៥០នាក់ដំបូងតែប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀត ពិព័រណ៍អាពាហ៍ពិពាហ៍ក៏នឹងនាំមកនូវបណ្ដាក្រុមហ៊ុនពីវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា ម្ហូបអាហារ សណ្ឋាគារ ស្រាបៀរ រថយន្ត គ្រឿងសង្ហារឹម បុរី ធនាគារ ធានារ៉ាប់រង ដែលនឹងផ្ដល់ការប្រឹក្សាបន្ថែមពីការរៀបចំគម្រោងថវិការ ធានារ៉ាប់រងនិងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់មង្គលការ និងជីវិតអាពាហ៍ពិពាហ៍។ ក្រៅពីស្គាល់និងជ្រើសរើសកញ្ចប់សេវាកម្មនិងផលិតផលថ្មីៗសម្រាប់ជាតម្រូវការក្នុងថ្ងៃអាពាហ៍ពិពាហ៍ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេសនេះ អ្នកចូលរួមក៏អាចទស្សនាការដើរបង្ហាញម៉ូតសម្លៀកបំពាក់កូនកំលោះកូនក្រមុំដែលមានម៉ូដថ្មីប្លែកៗនិងទាន់សម័យពីសម្អាងការនិងក្រុមហ៊ុនល្បីៗថែមទៀតផង។

ចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍អនុស្សាលើកទី៥ នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់ នៅក្នុងផ្សារទំនើបអូឡាំព្យា។​​ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anussa Event Planner - អនុស្សា សហការឧបត្ថម្ភដោយ Hiruscar Cambodia, @homePhotography រថយន្ដ BAIC Cambodia រួមជាមួយសហការដោយផ្សារទំនើបអូឡាំព្យា។ សម្រាប់ព័ត៌មានបន្ថែមចូលរួមជាម្ចាស់ឧបត្ថម្ភ ឬអ្នកតាំងបង្ហាញ សូមទំនាក់ទំនងមកកាន់៖
• លេខទូរស័ព្ទ៖ 012 230 140 / 010 911 776
• ទំព័រហ្វេសប៊ុក Wedding Fair Cambodia by Anussa - ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Event Planner

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post