header ads

Sponsor

អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ចំនួន​១៣៨៣​នាក់​នៅ​ទូ​ទាំង​ពិភព​លោក ខណៈ​អ្នក​ស្លាប់​នៅ​ក្នុង​ទីក្រុង​វូហាន កើន​ដល់​៤១​នាក់ ខណៈ​អ្នក​វិទ្យា​សាស្រ្ដ​បាន​លើក​ឡើង​ថា វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​តាំង​ពី​ថ្ងៃ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០១៩​។
 ជាមួយគ្នានេះដែរ ឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានខ្វល់ខ្វាយចំពោះករណីនេះ និងសូមបងប្អូនពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសចិន ជាពិសេសសិស្សានុសិស្សដែលកំពុងស្នាក់នៅរៀនសូត្រនាប្រទេសចិន មេត្តាបង្កេីន ការប្រុងប្រយ័ត្ន ។

ខាងក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញវិធីការពារផងដែរ

១.​ ឧស្សាហ៏​លាង​ដៃ​ ដោយ​អាល់​កុល​ ហ្សែល​ ឬ​សាប៊ូ
២.​ ពេល​ក្អក​ និង​កណ្តាស​ ខ្ទប់​មាត់​និង​ច្រមុះ​ ដោយ​កែង​ដៃ​ ឬ​ក្រដាស​ ឬ​កន្សែង​ ក្រមា​ និង​លាង​ដៃ
៣.​ ជៀស​វាង​ប៉ះ​ពាល់​ជា​មួយ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​ រោគ​សញ្ញា​គ្រុន​ក្តៅ​ និង​ក្អក
៤​.​ បើ​អ្នក​មាន​គ្រុន​ក្តៅ​ ក្អក​ និង​ពិបាក​ដក​ដង្ហើម សូម​រក​ការ​ព្យា​បាល​ឱ្យ​ឆាប់​ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ដល់​គ្រូ​ពេទ្យ
៥.​ សូម​កុំ​ប៉ះ​ពាល់​សត្វ​រស់​ និង​ផ្ទៃ​ទាំង​ឡាយ​មាន​ដាក់​សត្វ​រស់
៦.​ សូម​កុំ​បរិ​ភោគ​សាច់​ឆៅ​ និង​ស៊ុត​ឆៅ
៧.​ អនុវត្ត​អនា​ម័យ​ខ្ជាប់​ខ្ជួន​ ក្នុង​ការ​សម្លាប់​សត្វ​ចំអិន​សាច់​ និង​ដាក់​ដោយ​ឡែក​អាហារ​ឆៅ​ និង​អាហារ​ឆ្អិន​
កម្ពុជា​មិន​ទាន់​បាន​រក​ឃើញ​វីរុស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​​​នៅ​ឡើយ ខណៈ​ជំងឺ​នេះ បាន​រាល​ដាល​ដល់​អឺរ៉ុប សហ​រដ្ឋ​អាមេ​រិក និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post