ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសៅរ៍ថា នៅក្នុងទីក្រុងវូហានភាគកណ្ដាលនៃប្រទេសចិន ដែលទីកន្លែងផ្ទុះឡើងជំងឺរលាកសួតបណ្ដាលមកពីវីរុសកូរ៉ូណាថ្មី គឺកំពុងសាងសង់មន្ទីរពេទ្យថ្មីមួយទៀតដោយប្រើរយៈកន្លះខែ ដើម្បីទុកប្រើសម្រាប់ព្យាបាលអ្នកជំងឺឆ្លង។
យោងតាមសារព័ត៌មានPeople’s Daily បញ្ជាក់ថា មន្ទីរពេទ្យថ្មីនេះនឹងមានគ្រែព្យាបាលចំនួន១៣០០ ខណៈមន្ទីរពេទ្យថ្មីមួយទៀតដែលកំពុងសាងសង់នៅជាយទីក្រុងWuhan ក៏បានប្រើរយៈពេលសាងសង់ខ្លីដែរ គឺត្រឹម៦ថ្ងៃប៉ុណ្ណោះ ដោយអាចមានគ្រែចំនួន១០០០។
កាលពីឆ្នាំ២០១៣ ទីក្រុងប៉េកាំង ក៏បានសាងសង់មន្ទីរពេទ្យដែលប្រើប្រាស់រយៈពេលខ្លីអ៊ីចឹងដែរ គឺសាងសង់ត្រឹម១សប្ដាហ៍ ខណៈពេលនោះ ទីក្រុងប៉េកាំងបានផ្ទុះឡើងជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរSARS ដែលបានសម្លាប់ចំនួន៧៧៤នាក់ និងបានរាលដាលដល់ប្រទេសជិត៣០។
នៅថ្ងៃសៅរ៍នេះ គណៈកម្មការសុខភាពជាតិរបស់ចិនបាននិយាយថា ក្រុមគ្រូពេទ្យចំនួន៦ ក្រុមដែលមានបុគ្គលិក១.២៣០នាក់ ត្រូវបានបញ្ជូនទៅជួយប្រយុទ្ធប្រឆាំងនឹងវីរុសដែលសម្លាប់មនុស្សនៅខេត្តហឺប៉ី៕
ប្រភព៖ Channel News Asia
ផ្ដល់សិទ្ធិដោយ khmernas