ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា វិស័យសារព័ត៌បើនិយាយពីកម្រិតបំផ្លាញ គឺមានលក្ខខណៈធំធេងជាងការផ្ទុះគ្រាប់បែក និងគ្រាប់ផ្លោងទៅទៀត។សម្តេចថ្លែងបែបនេះ នៅក្នុងជំនួបលើកទី៤ រវាងសម្ដេចជាមួយអ្នកសារព័ត៌មាន នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា បើនិយាយពីវិស័យព័ត៌មាន កម្រិតបំផ្លាញគឺមានកម្រិតធំធេងជាងគ្រាប់បែក គ្រាប់ផ្លោងទៅទៀត ប្រសិនបើព័ត៌មាននោះបំពុល។ គ្រាប់បែក ឬគ្រាប់ផ្លោងអាចបំផ្លាញ ឬកម្ទេចភូមិមូយ ឬកម្ទេកគេហដ្ឋានមួយ ក៏ប៉ុន្តែព័ត៌មានបំភ្លៃការពិត វាអាចកម្ទេចប្រទេសជាតិមួយ ហើយបើសេដ្ឋកិច្ចវិញ វាអាចធ្វើឱ្យក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចធ្លាយឡើងពីសង្គ្រាមចិត្តសាស្ត្រ»។
សម្តេចបានលើកឡើងថា បញ្ហាការបំភ្លៃព័ត៌មានក៏ត្រូវបានធ្វើឱ្យប៉ះពាល់ម៉ាក្រួសេដ្ឋកិច្ច សង្គមផងដែរ ហើយបើសិនមិនមានការទប់ស្កាត់ទាន់ពេលបវេលានោះទេ៕
ផ្ដល់សិទ្ធិដោយ ៖ khmernas

