កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិចSmart PUBG Mobile នៅថ្ងៃទី២៩ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ខែមិនា អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ដៃគូរក្នុងការសហការរបស់Smart លើកនេះគឺជា realme។
Smart នឹង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។ ឥឡូវនេះrealme ដែលក្នុងនាមជាដៃគូរសហការរបស់Smart ក្នុងការប្រកួតលើនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មីដល់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត នឹងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។
មិនចម្លែកទេដែល Smart ជ្រើសយក realme ធ្វើជាដៃគូរសហការក្នុងការប្រកួត PUBG Mobile លើកនេះ។ គឺដូចដែរ realme តែងតែលើកឡើងថា realme នឹងខិតខំផ្តល់ការរស់នៅបែបទាន់សម័យនិងបែបឌីជីថលដល់យុវវ័យទាំងអស់គ្នា ។ ក្នុងការប្រគួត PUBG លើកនេះ Smart នឹងrealme នឹងខិតខំផ្តល់អោយយុវវ័យទាំងឡាយនូវការសាកល្បងដ៏សំបូរបែប។
យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ។ មើលតាមសេរីដែលបានចេញទាំងអស់ ទោះបីជា realme5 realme5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតំរូវការអ្នកចូលរួមប្រកួតទាំងអស់គ្នាបាន។
សូមរង់ចាំទាំងអស់គ្នា!