header ads

Sponsor

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ រថយន្តខ្នាតយក្សមួយគ្រឿង ដឹកជ្រូកចំនួន៣០០ក្បាលចេញពីប្រទេសថៃឆ្លងកាត់ចំណុចភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប​ ក្រឡាប់ផ្ងាជេីងជះជ្រូកចោលពេញចិញ្ចេីមផ្លូវបណ្តាលឲ្យងាប់ជ្រូកចំនួន៩ក្បាលអ្នកបេីកបរពុំមានគ្រោះថ្នាក់អ្វីទេ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថារថយន្តយក្ស ប្រភេទប៉េអង ពណ៌ ស ពាក់ស្លាកលេខ ភ.ព.3F0539 បេីកបរដោយឈ្មោះយ៉ុង ចាន់ថុល ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅខ័ណ្ឌមានជ័យ ក្រុងភ្នំពេញដែលជារបស់ថៅកែឈ្មោះ (ចែធំ)ចំណែកអ្នកបេីកបរពុំមានគ្រោះថ្នាក់អ្វីទេ។

បើតាម លោកព្រហ្មវ៉ិច ពសុពេទ្យសត្វខេត្តសៀមរាបបានឲ្យដឹងថារថយន្តយក្សដឹកជ្រូកចំនួន៣០០ក្បាល ជារបស់ក្រុមហ៊ុនដែលមានឯកសារត្រឹមត្រូវ បានធ្វេីដំណេីរចេញពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាមមកដល់ចំណុចកេីតហេតុខាងលេី ជាកន្លែងផ្លូវកោងបេីកបរក្នុងរបឿនលឿនត្រូវបានក្រឡាប់ផ្ងាជេីងជះជ្រូកចេញមកក្រៅរណូករណែលពេញចិញ្ចេីមផ្លូវក្នុងនោះឃេីញថាមានចំនួនជ្រូក៣០០ក្បាលងាប់៩ក្បាល ។

បេីតាមការអះអាងរបស់ជំនាញពេទ្យសត្វ ជ្រូកដែលក្រុមហ៊ុនបាននាំចេញពីប្រទេសថៃមិនមានជំងឺអ្វីកេីតឡេីងនោះទេ ជ្រូកងាប់ចំនួន៩ក្បាលនោះបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបោកជ្រូកទៅនិងដីក្រៅពីនោះមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ផងដែរ ការពិនិត្យជាក់ស្តែងគឺគ្មានជំងឺ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post