header ads

Sponsor


ខេត្តកំពង់ស្ពឺ ៖ ​កាលពី​ម៉ោង១០​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ គ្មានគ្រោះថ្នាក់​ចរាចរណ៍​​បង្ក​ឡើង​រវាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បុក​រះ​ម៉ូតូ​៣​គ្រឿង និង​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ខណៈរថយន្តបង្កកំពុងធ្វើដំណើរទាំងគ្រួសារ ទៅស្តីដណ្តឹងកូនក្រមុំគេម្នាក់នៅខេត្តតាកែវ បណ្តាល​ឱ្យ​កូនកំលោះ​​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​អ្នកដំណើរ​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើននាក់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ តត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២ទៅលេខ២៣ ស្ថិតនៅមុខសាលាបឋមសិក្សាស្រង់ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុក​គងពិសី ។
ជន​រង​គ្រោះ​ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំ ហើយ​ពេល​នេះ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​-​ស្រាល​កំពុង​ត្រូវ​បាន​បញ្ជូន​នៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ហើយ​។
បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាគេបានឃើញរថយន្តម៉ាកតាកុមាពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ2B2331 មួយគ្រឿងជិះគ្នា៩នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ទៅ​ដណ្តឹង​កូន​ក្រមុំ​របស់​គេ​នៅ​ឯ​ខេត្តតាកែវ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​០៣​គ្រឿង ហើយ​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​បន្ត​ទៅ​មុខ ដើមដើម្បីបើករត់គេចខ្លួនទៀត។
ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​រថយន្ត​បង្ក​កំពុង​តែ​បើក​គេចខ្លួន​នោះ ក៏​ស្រាប់តែ​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង​ផ្សេង​ទៀតធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ដែល​ជិះ​គ្នា​៥​នាក់យ៉ាង​ពេញ​ទំហឹង​តែម្តង ធ្វើ​ឱ្យ​រថយន្ត​បង្ក​ម៉ាក​តាកូម៉ា​បែក​កង់​ខ្លួនឯង​រេ​ចង្កូត​ធ្លាក់​​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ហើយ​បុក​ជាមួយ​របង​សាលារៀន បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្វើ​បុរស​ម្នាក់​ដែល​ជា​កូន​កំលោះ​ទៅ​ស្តី​ដណ្តឹង​កូនក្រមុំ​គេ​នោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​សាច់ញាតិ​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​នោះ​រង​របួសធ្ងន់​-​ស្រាល ។
ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​​បន្សល់​ទុក​តែ​រថយន្ត និង​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។ ហើយ​សព​បុរស​ម្នាក់​ដែល​ត្រូវ​ទៅ​ស្តីដណ្តឹង​កូនក្រមុំ​គេ​នៅ​ខេត្តតាកែវ​នោះ ត្រូវ​បាន​គេ​ដឹង​ថា រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​តា​កូមា​នោះ ទើបតែ​ទិញ​រថយន្ត​នោះ​ទេ ហើយ​កូន​របស់​គាត់​ដែល​បាត់បង់​ជី​វិ​ត​នោះ បាន​ជួល​រថយន្ត​នេះ​ឱ្យ​ដឹក​ទៅ​ស្តីដណ្តឹង​កូន​គេ​នៅ​ខេត្តតាកែវ តែ​ចៃដន្យ​អាក្រក់​ជួប​ហេតុការណ៍​បែប​នេះ​តែ​ម្តង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post