
ប៉ូលិសបានបន្តថា សិស្សសាលាបឋមសិក្សាស្គន់ពីរនាក់ដែលត្រូវរងគ្រោះក្នុងករណីខាងលើមានឈ្មោះ ៖
១.កុមារី សល់ ម៉ីល័ង ថ្នាក់ទី១ឈ
២.កុមារី ស្រី ម៉ៅ ថ្នាក់ទី១គ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលចេញលេង កុមារីទាំង២ខាងលើ បានដើរមកខាងក្រៅរបងសាលារៀន ហើយនៅពេលនោះ មានជនមិនស្គាល់មុខលួងលោមនាំពួកនាងទៅទិញនំហូប ហើយពួកគេក៏ដោះយកគ្រឿងអលង្ការ(កងដៃឈុត)។ ក្រោយមក ជនមិនស្គាល់មុខខាងលើ ក៏យកកុមារីរងគ្រោះទាំងពីរ មកចោលនៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅពេលនោះ ប្រជាពលរដ្ឋឃើញ និងសួរនាំ រួចយកទៅផ្ញើអធិការស្រុកព្រៃឈរតែម្តង។
បច្ចុប្បន្ន ជំនាញនគរបាលស្រុកព្រៃឈរ និងនគរបាលស្រុកជើងព្រៃ បានសហការគ្នាស្រាវជ្រាវរកអាណាព្យាបាលសិស្សទាំង២មកទទួលយកទទួលយកវិញហើយ៕