header ads

Sponsor

នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សជាច្រើនដូចជា vivo, OPPO និង Xiaomi ប្រកាសអំពីភាពជាដៃគូរបស់ពួកគេក្នុងការនាំយកនូវប្រព័ន្ធក្នុងការបញ្ចូនទិន្នន័យឥតខ្សែលឿន(wireless file transfer system) ថ្មីដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងគំនិតផ្តួចផ្តើមនៃ “Peer-to-Peer Transmission Alliance” នោះ ប្រព័ន្ធថ្មីនេះអនុញ្ញាតអោយអ្នកអាចធ្វើការផ្ទេរទិន្នន័យនៅលើម៉ាកយីហោស្មាតហ្វូនផ្សេងគ្នាបានដោយគ្រាន់តែចុចមួយ Click ប៉ុណ្ណោះ។

 ក្រុមហ៊ុនបច្ចេកវិទ្យា Vivo, OPPO និង Xiaomi ក៏ដាក់អោយដំណើរការនូវ “Peer-to-Peer Transmission Alliance” ក្នុងការផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតថែមទៀតក្នុងការបញ្ចូនទិន្នន័យ។ សម្រាប់ប្រព័ន្ធបញ្ចូនទិន្នន័យឥតខ្សែថ្មី (wireless file transfer system) នេះនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការងាយស្រួលក្នុងការផ្ទេរនូវទិន្នន័យជាច្រើនរវាងស្មាតហ្វូនទាំង 3 ម៉ាក នេះដោយមិនចាំបាច់ធ្វើការតម្លើងនូវកម្មវិធី third-party app ឬនៅលើ Network Date ដែលមានការទ្រទ្រង់នូវ Files ជាច្រើនប្រភេទផ្សេងគ្នាដែលមានរូបភាព វីដេអូ តន្រ្តី ឯកសារ និងជាច្រើនទៀត។  ការផ្លាស់ប្តូរនេះ គឺមានការដាក់អោយដំណើរការនូវបច្ចេកវិទ្យា 5G ដែលសម្រាប់ទំហំរបស់ Files ត្រូវគេរំពឹងថានឹងបញ្ចូនបានលឿន និងការផ្លាស់ប្តូរទៅលើ Content កាន់តែសម្បូរបែបជាទីបំផុត។

លោក Spark Ni អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន  vivo និយាយថា “ vivo, OPPO និង Xiaomi ធ្វើការចែករំលែកនូវបច្ចេកវិទ្យាដ៏អស្ចារ្យ និងភាពជាដៃគូរដែលពិតជាផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO ភាពជាដៃគូនេះធ្វើការពង្រឹងទៅលើការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកនូវបទពិសោធន៍ដ៏លឿន សុវត្ថិភាព និងឈានមុខគេនៅក្នុងការចែករំលែកនូវ Files ជាច្រើនជាមួយនឹងមិត្តភក្តិជាច្រើនរបស់ពួកគេដោយឥតខ្សែថែមទៀត។ យើងនឹងបន្តក្នុងការនាំយកនូវយុទ្ធសាស្ត្រនៃភាពជាដៃគូសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។”

វិធីសាស្រ្តក្នុងការជម្រុញទៅលើការអភិវឌ្ឍទៅលើឧស្សាហកម្មនេះប្រកបដោយផាសុខភាពបំផុត
សម្រាប់ភាពជាដៃគូនៃសម្ព័ន្ធ Peer-to-Peer Transmission Alliance នេះគឺជាការប្តេជ្ញារួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Vivo, OPPO និង Xiaomi ក្នុងការនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ប្រើប្រាស់នូវស្មាតហ្វូនជំនាន់ថ្មីនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនទាំង 3 នេះនឹងបន្តក្នុងការសហការក្នុងការចែកចាយនូវបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនក្នុងការពង្រីកទៅលើប្រព័ន្ធ Ecosytem របស់ខ្លួនសម្រាប់ពេលអនាគតផងដែរ។
ស្ថេរភាព និងការតភ្ជាប់រហ័សជាមួយនឹងការប្រើប្រាស់ថាមពលថ្មតិច
ប្រព័ន្ធផ្ទេរទិន្នន័យឥតខ្សែ wireless file transfer system នេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យនៅលើស្មាតហ្វូនដោយវាមិនទាមទារអោយមានការប្រើប្រាស់អ៊ីនធឺរណិតនោះទេ។ វាប្រើប្រាស់នូវប្រព័ន្ធ Bluetooth សម្រាប់ធ្វើការតភ្ជាប់ទំនាក់ទំនងរហ័ស និងបច្ចេកវិទ្យា WiFi P2P (Peer to Peer) technology សម្រាប់ធ្វើការបញ្ជូនទិន្នន័យ និងការនាំយកនូវស្ថេរភាពក្នុងការប្រើប្រាស់ និងការតភ្ជាប់ល្បឿនលឿនរវាងឧបករណ៍ជាច្រើនទៀតដោយប្រើប្រាស់នូវថាមពលថ្មតិចបំផុត។ បច្ចេកវិទ្យានេះមានល្បឿននៅក្នុងការផ្ទេរជាមធ្យម 20MB/s។

ទន្ទឹមនឹងនេះផងដែរ បច្ចេកវិទ្យា WiFi P2P technology មិនមានការរំខានទៅលើបច្ចេកវិទ្យា WiFi connection នោះទេ នេះមានន័យថា អ្នកអាចធ្វើការបន្តនូវសកម្មភាពជាច្រើនរបស់អ្នកបាននៅក្នុងពេលបញ្ចូនទិន្នន័យនេះបានជាធម្មតា។ អ្នកប្រើប្រាស់ជាច្រើនគ្រាន់តែត្រូវធ្វើការបើកទៅលើ WiFi និង Bluetooth ឬបើកនូវមុខងារនេះនៅក្រោម “menu”, ហើយជ្រើសរើសយកនូវ Files ដែលពួកគេចង់ធ្វើការចែករំលែកនោះ។ ប្រសិនបើភាគីម្ខាងទៀតមានមុខងារនេះបើកដំណើរការដែរនោះ សម្រាប់ icon នេះ នឹងធ្វើការផុសឡើងដើម្បីជូនដំណឹងទៅកាន់អ្នកប្រើប្រាស់វិញ។ នៅពេលដែលវាទទួលនូវការបញ្ជាក់នោះ សម្រាប់ Files ដែលត្រូវជ្រើសរើសទាំងនេះនឹងធ្វើការបញ្ចូន។
ការដាក់អោយដំណើរការ ៖ សម្រាប់មុខងារនេះនឹងដាក់អោយដំណើរការនៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន vivo នៅក្នុងទីផ្សារជាច្រើនផ្សេងៗគ្នាចាប់ពីខែកុម្ភៈឆ្នាំ 2020 នេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post