header ads

Sponsor

សូមព្យាយាមបំបាត់ទម្លាប់អាក្រក់ទាំង៥យ៉ាងនេះ ដូចជាការជក់បារីមិនហាត់ប្រាណ ធាត់លើសទម្ងន់ ផឹក​ស្រា​ច្រើន​ពេក និងបរិភោគរបបអាហារដែលធ្វើឱ្យសុខភាពមិន ល្អ។

នេះគឺជាការដកស្រង់ចេញពីការសិក្សាថ្មីមួយ ដែលបានវិភាគពីផលប៉ះពាល់នៃអាកប្ប កិរិយាទាំងនោះ ទៅ​លើ​ឱកាសនៃការរស់នៅបានអាយុវែង ដោយមិនមានជំងឺទឹកនោម ផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃដទៃទៀត។

អ្នកដឹកនាំសិក្សានេះ លោក Frank Hu និងជាប្រធាននាយកដ្ឋានអាហារូបត្ថម្ភនៅ សាកលវិទ្យាល័យ Harvard T.H បានមានប្រសាសន៍ថា យើងបានរកឃើញថា ការ រស់នៅប្រកបដោយសុខភាពល្អ អាចពន្យារ​អាយុ​ជាច្រើន​ឆ្នាំ សម្រាប់មនុស្សម្នាក់រស់ នៅដោយគ្មានជំងឺ។

លោកបាននិយាយទៀតថា ជាពិសេសស្ត្រីដែលអនុវត្តទំលាប់ទាំង៥នេះ នឹងទទួលបាន ជីវិតដែលមិនមាន​ជំងឺ​អស់រយៈ​ពេល​ជាង​១០ឆ្នាំ ហើយបុរសដែលធ្វើបែបនេះទទួល បានជិត៨ឆ្នាំ។

ការស្រាវជ្រាវកន្លងមកត្រូវបានចេញផ្សាយកាលពីឆ្នាំ២០១៩នេះ គឺបាន​តាម​ដាន​បុរស​ជាង​៣៨​.​០០០​នាក់​ក្នុង​រយៈ​ពេល​២៨ឆ្នាំ និងស្ត្រី៧៣.០០០នាក់សម្រាប់រយៈពេល៣៤ ឆ្នាំ។

ការស្រាវជ្រាវនេះបានរកឃើញថា ស្ត្រីដែលបានទម្លាប់ល្អទាំង៥នៅអាយុ៥០ឆ្នាំ គឺអាច មាន​អាយុ​វែង​ជាង​ស្ត្រី​ដែល​មិន​បានអនុវត្តទម្លាប់ទាំងនេះរហូតដល់១៤ឆ្នាំ រីឯបុរស ដែលទម្លាប់ទាំង៥នេះនៅអាយុ៥០ឆ្នាំ គឺអាចរស់​នៅ​បាន​យូរជាងបុរសមិន បានអនុវត្ត ទម្លាប់ទាំងនេះរហូត១២ឆ្នាំ៕

ប្រភព៖CNN

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post