header ads

Sponsor

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រកប្រាក់​ចំណូល​បាន​ជាង​៤៨,៥​ពាន់​លាន​រៀល​ ដែលស្មើប្រមាណ​១១,៨៩​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​២០១៩ ។ នេះជាប្រាក់ចំណូលចូលរដ្ឋ។

​របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់ថា ប្រាក់ចំណូលបានមកពីការលក់​លេខ​ចុះបញ្ជី​យានយន្ត បានជាង​១,៥​លាន​ដុល្លារ និង​ការពិន័យ ការដាក់ទណ្ឌកម្ម​ពិន័យ បានជាង​១,៣​លាន​ដុ​លា្ល​រ​។

របាយការណ៍ដដែល បានបន្ថែមថា សហគ្រាស​សាធារណៈ ក៏បានផ្ដល់ចំណូល​១,១​លាន​ដុ​លា្ល​រដល់ក្រសួងផងដែរ។​ ក្រៅពីនេះ ក៏មានចំណូល​ពី​ការត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ការគោរព​បទដ្ឋាន មាន​ជាង​៣៥​ម៉ឺន​ដុ​លា្ល​រ​, ចុះ​យានយន្ត និង​ជលយាន មាន​១០​ម៉ឺន​ដុល្លារ​, ​ការផ្តល់​ប័ណ្ណបើកបរ​គ្រប់​ប្រភេទ មាន​ជាង​៨​ម៉ឺន​ដុល្លារ និងពី​ការជួល​សម្ភារ​បរិក្ខារ ម​ធ្យា​បាយ​ដឹកជញ្ជូន និង​គ្រឿងចក្រ​មាន​៤,៨​ម៉ឺន​ដុល្លារទៀតផង​។ ដោយឡែកផល​ពី​ការបង្កើត​សហគ្រាស​ជិត​៤២​ម៉ឺន​ដុល្លារ​, ​ការជួល​ដី និង​អាគារ ជាង​២០​ម៉ឺន​ដុល្លារ​,​ផល​ផ្សេងៗ និង​ផល​ពិសេស​មាន​ជាង​៦,២​លាន​ដុល្លារ  និង​ប្រាក់ចំណូល​បដិភាគ​ក្នុង​និង​ក្រៅប្រទេស​មាន ២​លាន​ដុល្លារ ផងដែរ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​។

បើតាមក្រសួងសាធារណការ ចំណូលទាំងនេះ បានមកពីការពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ។ ជាពិសេសការចូលរួមនិងធ្វើយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នានាជាដើម៕
ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post