Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

realme បានប្រកាសជាផ្លូវការថាទូតសុច្ឆន្ទះរបស់ខ្លួនដែលជាតារា original Song វ័យក្មេងគឺ លោក G-Devith

អានផ្សេងទៀត

 សព្វថ្ងៃក្រុមហ៊ុននឹងម៉ាកជាច្រើនកំពុងចុះហត្ថលេខាជាមួយតារាល្បីៗដើម្បីធ្វើជាទូតសុច្ឆន្ទៈ តំណាងក្រុមហ៊ុន ជាពិសេសសម្រាប់ភេសជ្ជៈប៉ូវកម្លាំង និងម៉ាកស្មាតហ្វូន។ ជាធម្មតា ទូតសុច្ឆន្ទៈនឹងតំណាងឬបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម៉ាកឬក្រុមហ៊ុន។ ក្នុងនាមជាយីហោស្មាតហ្វូនថ្មីដែលទើបនឹងចូលមកប្រទេសកម្ពុជា realme ក៏បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្វែងរកទូតសុច្ឆន្ទៈរបស់ខ្លួន។ផងដែរ!

ការជ្រើសរើស G-Devith ជា ទូតសុច្ឆន្ទៈ៖: realme តែងតែបង្ហាញពីភាពវ័យក្មេងនិងក្លាហាន
ខុសពីយីហោផ្សេងទៀតដែលជ្រើសរើសតែអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ  ក្រុមហ៊ុន realme បានជ្រើសរើសលោកG-Devith ដោយសារតែគាត់ជាតារាមានឈ្មោះបោះសម្លេង ជាងនេះទៅទៀតគឺនៅយុវវ័យនិងក្លាហាន ដែលត្រូវនឹងគុណតម្លៃរបស់ក្រុមហ៊ុន realme ។ ក្រុមហ៊ុន​ realme តែងតែព្យាយាមផ្តល់នូវបច្ចេកវិទ្យាជឿនលឿនជាមួយនឹងតម្លៃសមរម្យដោយបំបែកកនូវផ្នត់គំនិតរបស់មនុស្សក៏ដូចជាគូប្រជែងចំពោះម៉ាកយីហោវ័យក្មេង។

តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពល
អ្វីដែលក្រុមហ៊ុន realme និង លោក G-devith មានដូចគ្នាគឺ តែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យនិងសក្ដានុពលដល់សាធារណជន។ លោក G-Devith ត្រូវបានគេស្គាល់ថាជាអ្នកចំរៀងដែល និពន្ធបទចម្រៀងខ្លួនឯងម្នាក់ដែលត្រូវបានស្វាគមន៍ នឹងទទួលស្គាល់ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ គាត់តែងតែព្យាយាមផ្តល់នូវបទចម្រៀងដែលមានភាពទាន់សម័យនិងរស់រវើកដល់យុវវ័យ។  នេះមិនខុសពីក្រុមហ៊ុន realme ដែលកំពុងព្យាយាមផ្តល់នូវស្មាតហ្វូនដែលមានភាពច្នៃប្រឌិតនិងភាពទាន់សម័យដើម្បីបំពេញចិត្តយុវវ័យខុសៗគ្នា។

ការចូលទៅក្នុងទីផ្សារយុវជន realme តែងតែព្យាយាមបំពេញចិត្តយុវវ័យនៅក្នុងប្រទេសកម្ពុជា
ការចូលទៅក្នុងទីផ្សាររបស់យុវវ័យ ក្រុមហ៊ុន realme តែងតែស្វះស្វែងរុករកវិធីថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន realme មិនត្រឹមតែមានទូតសុច្ឆន្ទៈដែលមានប្រជាប្រិយភាពពីសំណាក់យុវវ័យ និងការរចនាទូរស័ព្ទតាមបែបទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែ realme ក៏ផ្តល់ជូនស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់យុវវ័យគោរពនិងលើកទឹកចិត្តពួកគាត់ឱ្យមានភាពឯករាជ្យទៀតផង។ មានការលេចឮព័ត៌មានថា ក្រុមហ៊ុន realme មិនត្រឹមតែមានលោក G-devith ក្នុងនាមជាតំណាងនៃ“ យុវជនពិត” ប៉ុណ្ណោះទេ តែក្រុមហ៊ុននេះក៏មានអ្នកតំណាងផ្សេងទៀតផងដែរ។ សូមរងចាំមើល ថាតើក្រុមហ៊ុន realme នេះនឹងមាននរណាទៀត?
អំពី realme
ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨​ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុន​នេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ។
 
Sponsor