
ជាមួយគ្នានេះដែរ ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានសម្ដែងការរិះគន់ យ៉ាងខ្លាំង ទៅលើប្រធានមន្ទីរអប់រំខេត្តនេះ ថាអត់មានភ្នែកទេ មិនដឹងជាធ្វេីការស្អីបានជាអត់មេីលសោះ ហើយលោកបានចាត់ទុកថានេះជាភាពអសកម្មរបស់មន្ត្រី ។
ដោយឡែកជាមួយគ្នានេះពាក់ព័ន្ធនឹងកង្វះខាតរបស់សាលានេះ លោកនឹងឧបត្ថម្ភ តុរៀនចំនួន ៥ កៅអីចំនួន ៥០ ក្ដាខៀនចំនួន ៥ , សៀវភៅពុម្ភ៥០ក្បាល សៀវភៅសរសេរ ១០០ក្បាល ប៊ិចចំនួន ២កេះ បាល់ចំនួន ១០ ។


