កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានឃាត់ខ្លួនយុវសិស្សមា្នក់នៅម៉ោង ១៦៖៤០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលាមួយកន្លែងស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ពីករណីហិង្សាមានស្ថានទំងន់(សិស្សនឹងសិស្សវៃគ្នាបណ្តាលអោយជនរងគ្រោះស្លាប់)កើតហេតុនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង។
ជនសង្ស័យឈ្មោះនី លីស៊ាង ប្រុសខ្មែរ មុខរបរសិស្សសាលាស្នាក់នៅផ្ទះលេខ៣Aផ្លូវ១២BTសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ ។
ជនរងគ្រោះ ឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ ខ្មែរមុខរបរសិស្សថ្នាក់ទី៩ឃ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។
ដំណេីររឿង មុនកេីតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័បានជិះម៉ូតូចេញពីសាលាទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។
យុវសិស្សដៃដល់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការកាត់ទោសទៅតាមផ្លូវច្បាប់។