កាលពីថ្ងៃសៅរ៍ម្សិលមិញ មន្រ្តីរដ្ឋបាលព្រៃឈើស្រុកកែវសីមា សហការជាមួយកងរាជអាវុធហត្ថមណ្ឌលគីរី បានសម្រេចកាត់ម៉ូតូ៧គ្រឿងជាពីរកំណាត់ ដោយសារម៉ូតូទាំងនោះ ត្រូវបានជនល្មើសប្រើប្រាស់ជាមធ្យោបាយបំរើឱ្យការប្រមូលនិងដឹកជញ្ជូនផល អនុផលព្រៃ។
ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មបានចុះផ្សាយនៅថ្ងៃទី៥មករាថា បំណែកម៉ូតូទាំង៧គ្រឿងដែលកាត់ជាពីរកំណាត់ហើយនេះ ត្រូវបានយកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃចុងផ្លាស់ស្រែព្រះ ខណៈជនល្មើសម្នាក់ដែលមន្រ្តីកងរាជអាវុធហត្ថឃាត់ខ្លួនបានកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ជូនទៅខេត្តដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas