header ads

Sponsor

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០២​ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួស) កើតហេតុ នៅក្នុងមូលដ្ឋានសង្កាត់ទី២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។

នៅថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០​ វេលាម៉ោងប្រ ហែល០៩:៣០​នាទី​ កំលាំង​នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់​កាបូបយួរដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១B ផ្លូវលេខ១៣៨​ កែង២១៥Z ក្រុមទី២៤​ ភូមិ៩​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១- ឈ្មោះ យៀន រ៉ាវុធ ហៅ វុធ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២​ ផ្លូវសុកហុក អូឫស្សីទី១​ ខណ្ឌ៧មករា (ជាអ្នកបើកម៉ូតូជិះធ្វើសកម្មភាព) ។
២-ឈ្មោះ ឈាក សុវណ្ណរតន: ហៅ រតន: ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៧​ ផ្លូវសុខហុក សង្កាត់អូរឫស្សីទី១​ ខណ្ឌ៧មករា (ជានាក់ធ្វើសកម្មភាពឆក់) ។

ជនរងគ្រោះ
១-ឈ្មោះ កែវ សេង ភេទស្រី អាយុ៧១ឆ្នាំ​ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២០B ផ្លូវលេខ១៣៨​ ក្រុមទី៣០​ ភូមិ១០​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក ។ រងរបួសរលាត់ស្បែកលើក្បាលជង្គង់ និងខ្មងជើងខាងឆ្វេងចំនួនបួនកន្លែង និងរលាត់
លើប្រអប់ជើងមួយកន្លែងទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post