
អ្នកនាំពាក្យថ្លែងបែបនេះ ខណៈដែលមានជនឆ្លៀតឱកាសមួយចំនួន កំពុងបំផុសព័ត៌មានមិនពិត និងឆ្លៀតតម្លើងថ្លៃម៉ាស់កប់ពពក ដែលបង្កឲ្យសាធារណជន ប្រតិកម្មមិនសប្បាយចិត្តស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភពីជំងឺរាតត្បាតប្រភេទថ្មី។ជាមួយគ្នានេះ លោក ផៃ ស៊ីផាន បានអំពាវនាវកុំឲ្យអាជីវករមានការតម្លើងថ្លៃម៉ាស់អំឡុងពេលនេះ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋពាក់ម៉ាស់ ពេលចេញដំណើរទៅណាមកណា បើគ្មានម៉ាស់ អាចប្រើកន្សែង ឬក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកបាន ហើយត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាត ភ្លាមក្រោយពេលក្អក។
វីរុសកូរ៉ូណា បានរីករាលដាលដល់ប្រទេសមួយចំនួន មានដូចជា ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា។ គិតត្រឹមម៉ោង ១២ ថ្ងៃទី២៧ ខែមករា វីរុសនេះ បានឆ្លងលើមនុស្សប្រមាណ២៨០០នាក់ និងអ្នកស្លាប់កើនដល់៨០នាក់ហើយ៕
ផ្ដល់សិទ្ធដោយ khmernas