header ads

Sponsor

ជន​ជាតិចិន​ទាំងអស់ ដែល​ធ្វើដំណើរ​ចូល​ប្រទេស​ថៃ​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រក​ត្រួតពិនិត្យ​អន្តោប្រវេសន៍ នៅឯ​ខុន​ឡុង​លុក​ស្រុក​អារញ្ញ​ប្រាថេត ត្រូវបាន​ស្កែ​ន​សុខភាព​កម្ដៅ ដើម្បី​រក​វីរុស​ឆ្លង​កូ​រ៉ូ​ណា មុន​អនុញ្ញាតឱ្យ​ចូលទៅក្នុង​ប្រទេស​នេះ។ នេះ​បើតាម​ការចុះផ្សាយ​ដោយ Bangkok Post នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក Thanakrit Saisin ប្រធាន​អង្គភាព​ត្រួតពិនិត្យ​ជំងឺ​អន្តរជាតិ​នៅ​ច្រកទ្វារព្រំដែន​អារញ្ញ​ប្រាថេត​បាន​បញ្ជាក់ថា ជន​ជាតិចិន​ទាំងអស់​ដែល​ចេញពី​ព្រំដែន​ប៉ោយប៉ែត​ប្រទេស​កម្ពុជា កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ឧបករណ៍​វាស់​កម្តៅ។ លោក Thanakrit បាន​និយាយថា អ្នក​ដែលមាន​សីតុណ្ហភាព​រាងកាយ​លើសពី៣៨អង្សា​សេ នឹងត្រូវ​ជ្រើសរើស​សម្រាប់ធ្វើ​ការពិនិត្យ​សុខភាព។

ប្រសិនបើ​មានការ​សង្ស័យ ថា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ក្រុម​ជនជាតិ​ចិន​ទាំងនេះ នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​អារញ្ញ​ប្រាថេត ដើម្បី​ដាក់​ពួកគេ​ឱ្យនៅ​ដាច់ដោយឡែក​សម្រាប់​ការពិនិត្យ។

ភ្ញៀវទេសចរ​ចិន​ប្រមាណ៥០០នាក់ បាន​ចេញពី​ប្រទេស​កម្ពុជា ឆ្លងកាត់​ច្រកទ្វារព្រំដែន​អារញ្ញ​ប្រាថេត​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ ពួកគេ​ទាំងអស់​ត្រូវបាន​ពិនិត្យ​ហើយ​គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​រកឃើញថា​មាន​គ្រុនក្តៅ​ឡើយ។

លោក​បាន​បន្តថា ភាគច្រើន​នៃ​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អារញ្ញ​ប្រាថេត គឺ​អ្នកស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​ហើយ​មាន​អាជីវកម្ម​នៅ​ទីនោះ៕ ផ្ដល់សិទ្ធុដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post