header ads

Sponsor

ឧត្តរមានជ័យ ៖  មន្ត្រីបម្រើការងារស៊ីវិលក្នុងមន្ទីមុខ​ងារ​សាធារណៈខេត្តម្នាក់ បានប្រមូលបានប្រាក់ជាង១០ម៉ឺនដុល្លាអាមេរិក រួចគេចខ្លួនបាត់ ដោយថ្នូរនឹងការជ្រើសរើសមន្រ្តីចូលក្របខណ្ឌសុីវិលបម្រើការងារនៅមន្ទីរមុខងារសាធារណៈក្នុងខេត្តឧត្តរមានជ័យ។

បើតាមប្រភពបានអះអាងថាមន្ត្រីក្នុងមន្ទីរមុខងារសាធារណៈនេះមានឈ្មោះ អ៊ឹម អន ឋានៈអនុប្រធានការិយាល័យមួយក្នុងមន្ទីរមុខងារសាធារណៈ ខេត្តឧត្តរមានជ័យ បានប្រមូលលុយជាងដប់ម៉ឺនដុល្លា ពីជនរងគ្រោះចំនួន១២នាក់ ជាសិស្សទើបប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំកន្លងទៅ បានតម្រូវឱ្យធ្វើការដាក់់ពាក្យ និងបង់់ប្រាក់ជាមុនក្នុងម្នាក់ៗចំំនួន​៦៥០០​ដុល្លារ សម្រាប់បំពេញសុំណុំបែបបទឯកសារ ដាក់ជូនទៅក្រសួងមុខងារសាធារណៈ និងបានសន្យាថា ឈ្មោះក្របខណ្ឌក្រសួងចេញត្រូវប្រកាសក្នុងខែកុម្ភៈ ឆ្នាំ២០២០ នេះ។

រហូតអស់រយៈពេល១ខែមកនេះ គឺបាត់ដំណឹងមន្ត្រីខាងលើ មិននៅកន្លែងធ្វើការងារ ហើយទូរស័ព្ទក៏ខលមិនដែលចូលដែរ។

ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ុក ឧត្តម ប្រធានមន្ទីរមុខងារសាធារណៈខេត្តនេះ បានឱ្យសារព័ត៌មានដឹងនៅថ្ងៃ ទី២០ ខែមករា នេះថា លោកទទូលស្គាល់់ឈ្មោះ អ៊ឹម អន ជាមន្ត្រីបម្រើការក្នុងមន្ទីរមុខងារសាធារណៈ តែពាក់់ព័ន្ធការជ្រើសរើសមន្ត្រីចូលក្របខណ្ឌបម្រើការងារមន្ទីរនេះ គឺគ្មាននោះទេ លោកបានបន្ថែមថាបើមន្ត្រីណាអនុវត្គខុសនឹងខុសគោលការណ៍ នឹងទទួលទោសតាមច្បាប់មន្ត្រីរាជការ។

ជាមួយគ្នានេះដែរ ជនរងគ្រោះ បានបង្ហោះសេចក្តីជូនដំណឹងមួយតាមបណ្តាញសង្គម បើបងប្អូនមហាជនបានស្គាល់មុខ ឬឃើញជនឆបោកខាងលើនេះ មេត្តាជួយផ្តល់ព៌ត័មាន ជូនសមត្ថកិច្ចផង។ លោកអុឹន អន នេះមានស្រុកកំណើតនៅ ភូមិដងប្លៀក ឃុំដួង ស្រុកស្ទោង ខេត្តកំពង់ធំ កើតឆ្នាំ ១៩៨៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post